ថ្មីៗនេះ រូបភាពវីដេអូឃ្លីបមួយពីប្រទេសជប៉ុន បានកំពុងរីករាលដាលពេញបណ្តាញសង្គម បន្ទាប់ពីមានគេថតបាននូវហេតុការណ៍ដ៏ចម្លែក បង្ហាញនារីវ័យក្មេងស្លៀកពាក់ស្អាតជាច្រើននាក់ ដេកសន្លប់ស្តូកស្តឹង នៅកន្លែងផ្សេងៗនៅទីសាធារណៈ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកទស្សនារាប់សិបលាន។
ជាក់ស្តែង វីដេអូនោះដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ បានបង្ហាញពីនារីជាច្រើននាក់ កំពុងដេកក្នុងស្ថានភាពដ៏តក់ស្លុត ទាំងនៅសងខាងផ្លូវ ក្នុងស្ថានីយ៍រថភ្លើង និងនៅលើជណ្តើរ។ ក្នុងខ្លះដេកអង្គុយ និងអ្នកខ្លះទៀតដេកដួល ខណៈពួកគេទាំងអស់សុទ្ធតែស្លៀកពាក់យ៉ាងស្រស់ស្អាត ប៉ុន្តែពួកគេបែរជាដេកឱបក្រសោបដៃ និងសូម្បីមិនអាចគ្រប់គ្រងភាពអៀនខ្មាស ដែលមើលទៅហាក់ដូចជាស្រវឹងសន្លប់។
អ្នកដែលបង្ហោះវីដេអូនោះបានសរសេរថា «ខ្ញុំមិនដែលឃើញប្រទេសណាដែលមនុស្សស្រីអាចដេកនៅខាងក្រៅ ដោយមិនខ្លាចពីគ្រោះថ្នាក់បែបនេះនោះទេ លើកលែងតែប្រទេសជប៉ុន»។
បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះ ឃើញថាបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងឆាប់រហ័ស និងបានរីករាលដាលយ៉ាងខ្លាំង ដោយមានអ្នកចូលមើលជាង ៥៥ លានដង។ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិ ដោយអ្នកខ្លះងឿងឆ្ងល់ថា ហេតុអ្វីបានជាស្ត្រីទាំងនោះមកដេកបែបនេះ? ខណៈអ្នកផ្សេងទៀតបានស្មានថា ពួកគេប្រហែលស្រវឹងខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ខណៈអ្នកផ្សេងទៀត មានការភ្ញាក់ផ្អើលចំពោះរបៀបដែលពួកគេមានទំនុកចិត្តថា ផ្លូវនៅខាងក្រៅនឹងមានសុវត្ថិភាព ហើយពួកគេនឹងមិនមានការយាយី សូម្បីតែនៅក្នុងប្រទេសជប៉ុនក៏ដោយ។
ទោះជាយ៉ាងណា អ្នកខ្លះទៀតបានជឿថា ស្ត្រីខ្លះអាចជាទម្រង់នៃការផ្តល់សេវាកម្មដល់អតិថិជន ព្រោះវីដេអូនេះក៏បង្ហាញស្ត្រីជាច្រើននាក់តម្រង់ជួរនៅសងខាងផ្លូវ រង់ចាំអតិថិជនរបស់ពួកគេ។
តែទន្ទឹមនឹងនោះ ក៏មនុស្សជាច្រើនទៀត បានឆ្ងល់ថា «តែស្ត្រីទាំងនេះស្រវឹងស្រាមែនទេ? ខ្ញុំមិនដឹងថាហេតុអ្វីបានជាពួកគេដេកនៅខាងក្រៅបែបនេះ?”, «ប្រហែលពួកគេស្រវឹងខ្លាំងពេក មិនអាចទៅផ្ទះបាន ទើបបណ្តែតបណ្តោយខ្លួនដេកនៅខាងក្រៅតាមផ្លូវបែបនេះ ពិតជាគួរឲ្យសុវត្ថិភាពណាស់,…»៕









