Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបរវាងលោកជំទាវបណ្ឌិត ជា សិរី និងលោកស្រី Zhong Jie ដើម្បីពិភាក្សាអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Zhong Jie អ្នកផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីសកម្មភាព និងជំហានយុទ្ធសាស្រ្តដែលគួរអនុវត្តដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍លើកឡើងពី អនុស្សរណៈយោគយល់ (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” ដែលធនាគារជាតិនៃកម្ពុជា បានចុះជាមួយ ក្រុមហ៊ុន Alipay និង UnionPay International ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយប្រើ KHQR នៃប្រព័ន្ធបាគង និងឃ្យូអរកូតសកលរបស់ក្រុមហ៊ុនទាំងពីរ។

ទន្ទឹមនេះ លោកជំទាវ បានស្នើឱ្យបន្តការគាំទ្រដល់ការកសាងសមត្ថភាពនិស្សិត និងមន្ត្រី តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សានៅប្រទេសចិន ព្រមទាំងពិចារណាលទ្ធភាពបញ្ចូនមន្ត្រីជំនាញពីធនាគារកណ្ដាលចិន (PBOC) មកផ្តល់ជំនួយបច្ចេកទេសធនាគារដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី