Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំប្រហែស! ចោរ២នាក់បម្រុងធ្វើស៊ីអ្នកលក់ចាបហួយ គាប់ជូនប្តីប្រពន្ធ២នាក់ ជិះម៉ូតូមកឈប់ចូលផ្ទះ១ភ្លែត ស្រាប់តែទាញជិះប្រុយ

មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានចែករំលែកករណីអំពើចោរកម្ម (លួច និងប្លន់យកម៉ូតូឆៅៗ) ហាក់ចាប់ផ្តើមកើតមានឡើងវិញដ៏គួរឲ្យព្រួយបារម្ភខ្លាំង បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលធំ ពោលគឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបទីតាំងទិញ-លក់ ម៉ូតូ ធំៗជាច្រើនកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងទឹកដីខណ្ឌទួលគោក កាលពីដើមឆ្នាំ២០២៤។

យ៉ាងណាមិញ ថ្មីៗនេះ ករណីចោរ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ នៅនឹងមុខស្រស់ៗដោយសុវត្ថិភាព បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាក់ស្តែង តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញសកម្មភាពចោរ២នាក់ ដែលអាចជាមុខសញ្ញាចោរកាច់.កម៉ូតូ តាមស្រុកភូមិ បានជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅ (កង់កាំបន្ទះ) ចូលទៅទិញដែកកេះ នៅផ្ទះលក់ដូរចាបហួសមួយកន្លែង ដែលទំនងជាចង់ធ្វើស៊ីអ្នកលក់ ក្នុងករណីណាមួយ?។

តែអ្វីដែលមិននឹកស្មានដល់ គឺគាប់ជូនពេលនោះ ក៏ស្រាប់តែមានប្តីប្រពន្ធ២នាក់ បានជិះម៉ូតូឌ្រីមសង់ចូលមក, ហើយភ្លាមៗនោះ ក៏បានចុះពីម៉ូតូដើរចូលក្នុងផ្ទះអ្នកលក់ទាំងពីរនាក់ប្តីប្រពន្ធ ដោយពុំបានដកសោចេញពីម៉ូតូនោះទេ ។ ខណៈឃើញឱកាសបែបនេះ ចោរម្នាក់ក៏បានទាញម៉ូតូបញ្ឆេះជិះចាកចេញ នៅនឹងមុខអ្នកលក់ស្រស់ៗ ដែលគាំងរកស្រែកអ្វីមិនចេញ។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅឃុំលំពង ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

តែយ៉ាងណា ជាមួយករណីដ៏ហួសចិត្តនេះ បងប្អូនមហាជនជាច្រើន បានស្តីបន្ទោសម្ចាស់ម៉ូតូថា មិនចេះប្រយ័ត្នរបស់ទ្រព្យ ព្រោះថាឥឡូវនេះចាប់ផ្តើមសម្បូរចោរវិញហើយ ដែលមិនអាចធ្វេសប្រហែសសូម្បី១នាទី៕