Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលកម្ពុជា ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន។

ជនជាតិចិនម្នាក់ដែលបានធ្វើដំណើរចូលប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថតក្រដាស់ប្រាក់ ១០០ដុល្លារ ដោយបានប្រាប់ទៅជនជាតិគាត់ថា នេះជាតម្លៃសម្រាប់សុំទិដ្ឋាការចូលប្រទេសកម្ពុជា និងបានថតរូបក្រដាស់ប្រាក់ ២០ដុល្លារ នៅបញ្ជរត្រួតពិនិត្យលើលិខិតឆ្លងដែន ដើម្បីស្នើសុំបិទស្ទីកគ័រ ដោយបញ្ជាក់ថា ជាថ្លៃសេវាបន្ថែមទៀត។

ក្នុងន័យនេះបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍កម្ពុជា និងបានប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនបានយកតម្លៃលើសពីការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ សូមបញ្ជាក់ថា តម្លៃសម្រាប់ស្នើសុំទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ ៣០ដុល្លារ ក្នុងម្នាក់។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិចិនខាងលើមកសួរនាំ ជនជាតិចិននោះបានសារភាពនូវរាល់កំហុសទាំងអស់ ដែលបានបង្កឱ្យមានភាពមិនត្រឹមត្រូវទៅលើតម្លៃទិដ្ឋាការចូលប្រទេសកម្ពុជា ដោយមានទាំងរូបភាពវីដេអូ និងធ្វើកិច្ចសន្យា។

ដោយអនុវត្តតាមច្បាប់បទដ្ឋាន ស្ដីពីអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើធ្វើការបណ្ដេញជនជាតិចិនខាងលើពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា ទៅតាមកាលកំណត់របស់ច្បាប់បទដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី