ហេតុការណ៍នេះកើតនាថ្ងៃទី២៨ ខែសីហា នាទីក្រុងចេងឌូ ខេត្តស៊ឺជាំង ប្រទេសចិន រវាងរថយន្ដម៉ាក Mercedez-Benz និងរថយន្ដតាក់ស៊ីមួយគ្រឿង។អ្នកបើកបររថយន្តទាំងពីរបានចុះមកលើចិញ្ចើមថ្នល់ រួចប្រកែកគ្នាដណ្ដើមយកត្រូវរៀងៗខ្លួន។ ឈ្លោះប្រកែកគ្នាអស់មួយសន្ទុះធំ អ្នកទាំងពីរចង់ប្រើកម្លាំងបាយដោះស្រាយ ប៉ុន្ដែមិនដឹងយល់យ៉ាងម៉េច ចុងក្រោយពួកគេនៅតែប្រើដៃដើម្បីរកខុសត្រូវ ខុសត្រង់គាត់ប្រើដៃដើម្បីប៉ាវស៊ីងស៊ុំ ដើម្បីរកខុសនិងរកត្រូវ ហើយអ្នកខុសនឹងត្រូវសងការខូចខាតដល់អ្នកត្រូវ។

ក្រោយពេលឃ្លីបនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម វាទទួលបានការស្ងើចសរសើរថានេះពិតជាដំណោះស្រាយសាមញ្ញ និងគួរឱ្យស្រឡាញ់។ពួកគេពុំត្រូវការប៉ូលិសសោះឡើយ។
ចុងក្រោយអ្នកបើកបររថយន្ដម៉ាក Mercedez-Benz បានប៉ាវចាញ់អ្នកបើកតាក់ស៊ី ហេតុនេះគាត់បានដកប្រាក់៧០០យាន់(ជិត១០០ដុល្លារ)សងទៅអ្នកបើកបរឡានតាក់ស៊ី។
ចុះប្រិយមិត្តវិញយល់យ៉ាងណាវិញ៕លីសា