ទោះអ្នកមានមាឌធំ និងកំលាំងមាំមួនក៏ដោយ មិនប្រាកដថា អ្នកអាចយកឈ្នះដៃគូបានទេ ប្រសិនជាដៃគូរបស់អ្នកជាមនុស្សឆ្លាតវៃ។
មហាសេដ្ឋី Jack Ma ធ្លាប់បាននិយាយថា “ប្រសិនជាអ្នកមានមាឌតូច អ្នកត្រូវប្រើខួរក្បាលរបស់អ្នក”។ សំដីមាសនេះពិតជាមិនខុស។
ដូចករណីប្រយុទ្ធគ្នារវាងបក្សីពីរប្រភេទនេះជាដើម។ សារិកាជាសត្វមានមាឌតូចល្អិតប៉ុន្តែវាអាចយកឈ្នះកូនមាន់ជំទង់បានយ៉ាងងាយដោយប្រើក្រញ៉ាប់តូចៗរបស់វា។
បើតាមវីដេអូ ដែលមានការចែកចាយយ៉ាងច្រើនក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក បានបង្ហាញថា សារិកានោះបានប្រើក្រញ៉ាំតូចៗរបស់វា ទៅក្រញ៉ៅមុខរបស់មាន់ជាប់ ធ្វើឲ្យមាន់ បានត្រឹមតែរើចុះ រើឡើង ប៉ុន្តែមិនអាចធ្វើអ្វីចំពោះសារិកាកើត។
នៅពេលសារិកាលែងជើងរបស់វាមាន់នោះក៏ព្យាយាមវាយប្រហារវាម្តងទៀត តែក៏ត្រូវបក្សីខ្មៅនោះ ក្លេជាប់ម្តងទៀត៕ សុភ័ក្ត្រ
ប្រភព៖ Facebook