ស្ត្រីភាគច្រើនមានការអាក់អន់ចិត្តនឹងផ្នែកមួយចំនួនលើរាងកាយ ដែលមិនបានល្អស្អាត ជួនកាលចង់ទៅវះកាត់កែសម្ផស្សឲ្យដូចចិត្ត ដោយពុំដឹងថាផ្នែកអាក្រក់ទាំងនេះបែរជារបាំងការពារសុខភាពដ៏អស្ចារ្យសម្រាប់ខ្លួន ។
១- ត្រគាកធំ
ការស្រាវជ្រាវរបស់សកលវិទ្យាល័យ Oxford (អង់គ្លេស) បង្ហាញថា អ្នកមានត្រគាកធំកម្រមានហានិភ័យកើតជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ទោះបីជំងឺ២នេះមានពាក់ព័ន្ធដល់ជំងឺធាត់ ។ មូលហេតុ គឺដោយសារខ្លាញ់នៅផ្នែកខាងក្រោមសរីរាង្គ រំដោះ cytokine (សារជាតិពាក់ព័ន្ធដល់ស្ថានភាពប្រឆាំងអាំងស៊ុយលីនអាចបង្កជំងឺទឹកនោមផ្អែម) តិចជាង ។
២- ភ្លៅកង្កែប
ពួកអ្នកវិទ្យាសាស្ត្រដាណឺម៉ាក ឲ្យដឹងថា អ្នកមានភ្លៅទ្រលុកទ្រលន់ មានហានិភ័យកើតជំងឺសរសៃឈាមបេះដូងទាបជាង ២០% ប្រៀបនឹងអ្នកមានភ្លៅរៀវស្តួច ។ មូលហេតុ គឺផ្នែកខ្លាញ់ជុំវិញភ្លៅផ្នែកណានោះនឹងទប់ស្កាត់បរិមាណខ្លាញ់ប្រមូលផ្តុំនៅពោះ ។ ខ្លាញ់នៅពោះត្រូវបានហៅថាខ្លាញ់គ្រឿងក្នុង, មានលទ្ធភាពផលិត Cytokine ជំងឺសរសៃឈាមបេះដូង ។
៣- សុដន់តូច
សុដន់តូចមិនបង្កើតសម្ពាធឲ្យខ្សែសរសៃប្រសាទ ពេលត្រូវទាញតឹង ដើម្បីរងទម្ងន់ពីសុដន់ធំទ្រលុកទ្រលន់, ធ្វើឲ្យតំបន់ក និងក្បាល ត្រូវឈឺជាប្រចាំ ។ ជាងនេះទៀត សុដន់តូច ក៏ជួយអ្នកទប់ស្កាត់ និងរកឃើញជំងឺមហារីកសុដន់ ងាយស្រួលងាយ ។
៤- ប្រជ្រុយច្រើន
តាំងពីយូរមកហើយ ពួកអ្នកវិទ្យាសាស្ត្រព្រមានថា អ្នកមានប្រជ្រុយច្រើន ងាយកើតមហារីកស្បែក ប៉ុន្តែ តិចបំផុតគេក៏មានភាពរីករាយមួយ៖ កាន់តែមានប្រជ្រុយច្រើន នោះដំណើរការជរាភាព កាន់តែយឺតមកវិញ, ពោលគឺនឹងនៅក្មេងបានយូរជាង ។
៥- ត្រចៀកធំ
អ្នកមានត្រចៀកធំច្រើនមានសុខភាពល្អ កម្រឈឺថ្កាត់
៦- បាតជើងស្មើ
ការស្រាវជ្រាវបង្ហាញថា បាតជើងស្មើជួយសរីរាង្គបន្ថយការរងរបួសភ្លៅ បានច្រើនបំផុត ។
៧- ច្រមុះធំ
អ្នកមានច្រមុះធំតែងកម្រឈឺថ្កាត់ ។ ច្រមុះកាន់តែធំ នោះលទ្ធភាពប្រឆាំងទប់ទល់បាក់តេរីកាន់តែខ្លាំង, ហេតុនោះ អ្នកមានច្រមុះធំមិនងាយកើតផ្តាសាយ ឬ គ្រុនរងារ ៕ លីសា