Friday, March 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ការសុំទោសរបស់ MC Vuththa មិនទាន់គ្រប់គ្រាន់! អ្នកលើកស្លាកទឹកប្រដាល់ និងជាតារាសម្ដែងដ៏ល្បីមួយរូប កញ្ញា មុនីរស្មី ឆ្លើយតបបែបនេះ

រូបភាពវីដេអូមួយ របស់ពិធីករប្រដាល់មួយរូប ដែលគេស្គាល់ថា MC Vutha បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះតែក្នុងវីដេអូនោះ បានបង្ហាញនារីជាអ្នកលើកស្លាកទឹកប្រដាល់ដ៏ស្រស់ស្អាត និងជាតារាសម្ដែងដ៏ល្បី កញ្ញា មុនីរស្មី ត្រូវបានក្រុមការងារពិធីកររូបនេះ លួចថត និងនិយាយលេបខាយលេងសើចក្នុងន័យបៀតបៀតផ្លូវភេទដ៏ជ្រុលហួស នៅក្នុងកម្មវិធីសង្វៀនប្រដាល់គុនខ្មែរ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដែលធ្វើឲ្យមហាជន ជាពិសេសស្រ្តីៗមិនអាចទទួលយកបានឡើយ។

ពិតណាស់ ក្រោយពីរងព្យុះរិះគន់រួចមក ពិធីករប្រដាល់រូបនេះ ក៏បានចេញវីដេអូសុំទោសនៅក្នុងរថយន្តទៅដល់កញ្ញា មុនីរស្មី និងក៏ដូចស្រ្តីខ្មែរទាំងអស់ ដែលមើលហាក់ដូចជាមិនសមទំនងនោះទេ ពោលគឺធ្វើឡើងបែបធម្មតា ដោយគិតថានេះជារឿងតូចតាចប៉ុណ្ណោះ។

ដូចការគិតមិនខុសមែន ក្រោយពីបានឃើញ MC ប្រដាល់រូបនេះ ចេញវីដេអូសុំទោសក្នុងរថយន្ត ត្រឹមជាង២នាទី ហាក់មិនផ្តល់តម្លៃមកលើរូបនាង សម្រាប់ទង្វើប្រើពាក្យសម្តីបៀតបៀននេះ ស្រាប់តែកញ្ញា មុនីរស្មី បានបង្ហោះសារមិនអាចទទួលយកបានឡើយ។ ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញា មុនីរស្មី បានរៀបរាប់ឆ្លើយតបទៅនឹងទង្វើរបស់ MC ប្រដាល់រូបនេះយ៉ាងវែងអន្លាយបែបនេះថា៖

«នាងខ្ញុំ មុនីរស្មី ដែលជា ម៉ូដែលនៅក្នុងវីដេអូដែលពុកម៉ែបងប្អូនបានឃើញ។ នាងខ្ញុំមកទីនេះ ដើម្បីអរគុណ ពុកម៉ែ បងប្អូន មិត្តរួមការងារ មហាជន ទាំងអស់ដែលបានបញ្ចេញមតិ និងបង្ហាញនូវក្តីស្រលាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រលាញ់រាប់អាន ការផ្ញើសារលើកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និងសេចក្តីខ្មាសអៀនរបស់ខ្ញុំច្រើន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។
ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូមករូបនាងខ្ញុំដែលមាននូវអត្ថន័យ ទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញ នៅចំនុចខ្លះ។

  • មិនសំពះសុំទោស ឥរិយាបថមិនចេញពីចិត្ត (អាចប្រហែលគាត់គិតថា ខ្ញុំដូចជាឈ្មោះ រស្មី ហ្នឹង មានអាយុ ​តិចជាង) តែកន្លែងគាត់គួរច្បាស់ជាងនេះ គឺ ខ្ញុំ និងគាត់ ខ្មែរដូចគ្នា ហើយគាត់បាននិយាយបៀតបៀនខ្ញុំជាស្រី
  • ខ្លឹមសារនៅក្នុងវីដេអូ គឺខុសពី admin ដែលផុស ច្រើនជាងការនិយាយបៀតបៀន មានន័យថាគាត់ នៅចាត់ទុកថា វាគឺជាការនិយាយលេងសើច ដដែល
  • មិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី
  • មិនបញ្ជាក់ថា ខ្លួនមិនត្រូវនិយាយបៀតបៀនចំពោះបុគ្គលណាក៏ដោយ (មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺ ក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ មិនសក្ត័សមឲ្យមានការបៀតបៀន តាមគ្រប់រូបភាព)
    នៅមានចំនុចផ្សេងទៀត តែមិនដឹងនិយាយពីណាទៅណាឲ្យសម ព្រោះមិនចង់រំលឹកនូវពាក្យដែលនាងខ្ញុំទទួលបានពីគាត់ និងមជ្ឈដ្ឋានរបស់គាត់ឡើងវិញ។ នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទៅនេះដំបូង និងតែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកើតឡើងនេះ ព្រោះមិនចង់និយាយច្រើន គិតច្រើន តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឲ្យសកម្មភាពបែបនេះកើតឡើងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡើយ។
    តើនាងខ្ញុំគួរធ្វើបែបណា? តើវីដេអូសុំទោសរបស់គាត់មួយនោះ គ្រប់គ្រាន់ឲ្យនាងខ្ញុំលើកលែងឲ្យគាត់ទេ? តើស្ត្រី និងក្មេងស្រីដែលជួបបញ្ហា ដូចឬស្រដៀងនឹងនាងខ្ញុំ គួរធ្វើបែបណា រកអ្នកណា ដែលអាចជួយគាំទ្រ និងដោះស្រាយឲ្យនាពេលដែលអាចកើតឡើងលើកក្រោយទៀត?
    តើអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តើសក្តិសមទេដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថាខ្សោយ ឬថា ជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បានឃើញហើយ (ក្តក់មាត់) មនុស្សប្រុសយើងអាយុវែងនោះ?
    មតិយោបល់ និងដំបូន្មានរបស់បងប្អូន ពិតជាមានន័យណាស់សម្រាប់នាងខ្ញុំ ជាពិសេស ស្ត្រី និងក្មេងស្រី គ្រប់រូប»៕