Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មានព្រមាន ចាងហ្វាងគេហទំព័រសារព័ត៌មាន ឥន្ទ្រីញូស៍ ត្រូវបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងមិនមានតុល្យភាព

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតព្រមានលោក ស៊ុ ង៉ែត ចាងហ្វាងគេហទំព័រសារព័ត៌មាន ឥន្ទ្រីញូស៍ (www.entrinews.com) ឲ្យបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំ ឱ្យសាធារណមតិមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ។

ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាប លោកចាងហ្វាង ជ្រាបថា បន្ទាប់ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានពិនិត្យ និងវាយតម្លៃលើការ ផ្សាយព័ត៌មានរបស់លោក ស៊ុ ង៉ែត ចាងហ្វាងគេហទំព័រ ឥន្ទ្រីញូស៍ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលខុសពីការពិត ឃើញថា ការផ្សាយមានការអត្ថាធិប្បាយបន្ថែម គ្មានមូលដ្ឋាន ច្បាស់លាស់ មិនមានតុល្យភាព មិនបានផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តតួនាទីលើសពី អ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់វិស័យព័ត៌មាន។

ក្រសួងព័ត៌មានសូមព្រមាន ឱ្យអង្គភាពរបស់លោកចាងហ្វាង អនុវត្តដូចខាងក្រោម៖

១- គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅ ក្រសួងព័ត៌មាន និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ

២- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ។

ទទួលបានលិខិតព្រមាននេះ លោកចាងហ្វាង ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីវកម្ម និងត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី