យើងហ៊ានជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដណាស់នឹង «លង់» ជាមួយទឹកដមសម្លេងរបស់នារីពិការវ័យក្មេងជនជាតិហ្វីលីពីនម្នាក់នេះជាក់ជាពុំខាន បន្ទាប់ពីបានទទួលការសន្តាប់នូវការបង្ហើបទចម្រៀងជាច្រើនបទរបស់នាង នៅក្នុងវីដេអូឃ្លីបខាងក្រោមនេះ ។
គ្រាន់តែបញ្ជាក់ប្រាប់ឈ្មោះខ្លីថា Elsie តារាចម្រៀងស្រីវ័យក្មេងដ៏អភព្វនេះ ដែលកំពុងទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គមថ្មីៗនេះ គឺមកពីភូមិនេសាទតូចមួយ នៅក្នុងប្រទេសហ្វីលីពីន ។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Darrell Burnett បានសរសេររៀបរាប់ពីជីវិតរបស់ Elsie ឲ្យដឹងថា៖
«Elsie នាងពិតការភ្នែកទាំងស្រុង ។ នាងពុំដែលបានទៅសាលារៀននោះទេ និងក៏ពុំដែលរៀនចេះភាសាអង់គ្លេសនោះដែរ ។ នាងបានស្តាប់តាមបទចម្រៀង និងហាត់រៀនច្រៀងដោយខ្លួនឯងនាងប៉ុណ្ណោះឯង ។ នាងគឺជាមនុស្សម្នាក់ដែលមានសម្លេងដ៏អស្ចារ្យ ដែលខ្ញុំពុំធ្លាប់បានលឺ ។ នាងរស់នៅក្នុងភូមិនេសាទមួយនៅក្នុងប្រទេសហ្វីលីពីន» ។
ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណែត បានសម្តែងនូវការកោតសរសើរជាខ្លាំងថា Elsie ពិតជាមានសម្លេងពិរោះ និងមានដុងពីធម្មជាតិរបស់នាងតែម្តង ។ ជាមួយទឹកដមសម្លេងដូចជានាង នោះយើងជឿថា វាគ្រាន់តែជាឱកាសរំពឹងមួយប៉ុណ្ណោះ មុនពេល Elsie អាចទទួលបានឱកាសដ៏ល្អប្រសើរមួយ ដែលនឹងអនុញ្ញាតឲ្យនាងបានបញ្ចេញទេពកោសល្យរបស់នាងទៅកាន់ពិភពលោក ៕ ចន្ទី (nextshark)