Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្អាត​ដ៏​កម្រ​រក ដែល​សច្ចា​មើលថែ​សង្សារ​រង​ជំងឺមហារីក​ដ៏​កាច​សាហាវ រហូតដល់​ទីបញ្ចប់ ឥឡូវនេះ​​មាន​ដឹង​សង្សារ​នាង​យ៉ាងម៉េច​ហើយ​!!

spot_img

​នារី​មាន​រូបឆោម​ដ៏​ស្រស់​សោភា​ម្នាក់ នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​គេ​ចាត់ទុកថា​ជាម​នុស្ស​ស្រី​ដ៏​កម្រ​រកបាន​ម្នាក់ ព្រោះថា​នាង​នៅតែ​បង្ហាញ​បេះដូង​ដ៏​ស្មោះស និង​ក្តី​ស្រលាញ់​គ្មាន​ពីរ ចំពោះ​មិត្ត​ប្រុស​របស់​នាង បើទោះបី​គាត់​ធ្លាក់ខ្លួន​ឈឺ​នៅក្នុង​ជំងឺមហារីក​មុខ​ដ៏​កាច​សាហាវ​មួយ​នេះ​យ៉ាងណាក៏ដោយ និង​ថែមទាំង​បាន​សច្ចា​ថា​នឹង​បន្តដំណើរ​មួយ​នេះ​ជាមួយ​គាត់ រហូតដល់​ដំណាក់កាល​លាគ្នា​ចុងក្រោយ ។​

​នាង Atittaya Chumkeaw ត្រូវបាន​ដឹងថា បាន​កំពុង​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Pooh Chokchai Kaew ដែល​បាន​រង​ទទួល​នូវ​ជំងឺមហារីក​ភ្នែក​ដំណាក់កាល​ចុងក្រោយ ដែល​បង្ក​ឲ្យ​ដុំ​សាច់​រីក​រាលដាល​ពាសពេញ​ផ្ទៃមុខ​របស់គាត់​យ៉ាង​សាហាវ​មើល​លែង​ស្គាល់​តែម្តង ។​

​គេ​បានដឹង​ឃើញថា ប្អូនប្រុស Kaew បាន​រង​ទទួល​ជំងឺ​ម្យ៉ាង​មាន​ឈ្មោះថា retinoblastoma (​ដុំ​នៅ​រ៉េ​ទីន​), ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ ដែល​ចាប់ផ្តើម​ពី​រេ​ទីន ដែលជា​ផ្នែក​មួយ​នៃ​ភ្នែក​ទទួល​រ៉ាប់រង​សម្រាប់​រាវរក​ពន្លឺ ។​

​យោងតាម​គ្រួសារ​របស់គាត់​, នោះ​លក្ខខណ្ឌ​របស់ Kaew ពុំមាន​ជម្រើស​ព្យាបាល​ផ្សេងទៀត​នោះទេ ព្រោះ​វា​ជា​ជំងឺ​ដ៏​កម្រ បើទោះជា​បុរស​អាយុ ២១ ឆ្នាំ ដ៏​អភ័ព្វ​រូបនេះ នៅតែមាន «​ក្តីសង្ឃឹម​សម្រាប់​ទៅលើ​អព្ភូតហេតុ​មួយ ហើយ​ថា ដុំ​សាច់​នោះ​នឹង​រលាយបាត់​» ។​

​ពិតណាស់ នៅពេលនេះ Kaew បាន​លាចាក​លោក​ហើយ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​ពុំ​អាច​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ស្ថានភាព​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នេះ​តទៅទៀត អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ ៕ ចន្ទី

  

  

  

 

ទស្សនារូបភាពជាច្រើនទៀត => Atittaya Chumkeaw

spot_img
×