Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រែកាយមិនទាន់បានប៉ុន្មានផង! យុវជន២នាក់ ស្លៀកពាក់ Power Ranger ត្រូវសមត្ថកិច្ចហៅទៅឣប់រំនៅប៉ុស្តិ៍

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្កម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងចែករំលែកបន្តគ្នាព្រោងព្រាត ពីករណីយុវជន២នាក់ ដែលស្លៀកពាក់ប្រែកាយជា Power Ranger មិនបានប៉ុន្មានផង ក៏ស្រាប់តែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំនៅប៉ុស្តិ៍។

ទាក់ទិននឹងករណីដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចនេះផងដែរ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួន Power Rangers ២នាក់ យកមកឣប់រំ កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើសកម្មភាពថតបង្ហោះម៉ូតូ ហើយយកទៅផុសនៅតាមបណ្តាញសង្គម TikTok។

បើទោះជាសកម្មភាពបង្ហោះម៉ូតូរបស់យុវជន Power Ranger ទាំងពីរ បានត្រូវបានមើលឃើញថា ធ្វើឡើងស្ថិតនៅលើដងផ្លូវសាធារណៈស្ងាត់ ពុំមានចរាចរឆ្លងកាត់ និងពុំបង្កការរំខានដល់ការធ្វើដំណើរអ្នកដទៃ ដែលគ្រាន់តែជាការបង្ហោះម៉ូតូសម្តែងឡូយអស្ចារ្យ ក្នុងគោលបំណងទទួលការចាប់អារម្មណ៍ច្រើនៗយ៉ាងណា តែនេះគឺជាគំរូមិនល្អ សម្រាប់យុវជន។

តែអ្វីដែលហួសចិត្តនោះ គឺនៅពេលបានឃើញរូបភាពមួយសន្លឹកនៅប៉ុស្តិ៍នៅលើ TikTok ហើយរូបភាពនោះក៏ត្រូវបានបិទបាំងមិនឲ្យដឹងថាប៉ុស្តិ៍នគរបាលឈ្មោះអ្វី ក៏បានធ្វើឲ្យមនុស្សមួយ ដែលពុំបានដឹងរឿងហេតុ នាំគ្នាចោទប្រកាន់ប៉ូលីសថា «គ្រាន់តែគ្នាស្លៀកចឹង ក៏ចាប់ដែរ ជឿហើយប៉ូលីសស្រុកខ្មែរ, ឬថា ប៉ូលីសអត់លុយចូលឆ្នាំទើបចាប់ចឹង និងសូម្បីសួរថា ប៉ុស្តិ៍នៅណា ចាំបាច់បិទឈ្មោះប៉ុស្តិ៍?»៕

×