Tuesday, February 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ដែលថ្មីៗនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋបាល ស្ថិតក្នុងស្រុកថ្មពួក និងជីកប្រឡាយ សាងសង់ផ្លូវ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ដែលថ្មីៗនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋបាល ស្ថិតក្នុងស្រុកថ្មពួក និងជីកប្រឡាយ សាងសង់ផ្លូវ ព្រមទាំងចាក់ដីលុបស្រះទឹក នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួម កិច្ចប្រជុំពិសេសលើកទី៣ន គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងស្មារតីសន្តិភាពពិភពលោក។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ មានមោទកភាពយ៉ាងក្រៃលែង ដែលព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ប៊ុន ណែត ជានាយករដ្ឋមន្ត្រី បានកំពុង ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក។

នេះបើតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងមហាផ្ទៃដែលចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គា្ននោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្ន ភាពសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៧ម៉ឺននាក់ ឬជាង ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧៤.១៣៩នាក់ទៀត (ស្រ្តី៣៩.១៧១នាក់ និង កុមារ២៥.៣៧២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៤ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៧ បន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ គាំទ្រយ៉ាងពេញ ទំហឹងចំពោះប្រសាសន៍គូសបញ្ជាក់របស់ សម្ដេចធិបតី ដែលបានសង្កត់ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងដែលរាជរដ្ឋាភិបាលប្ដេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគីទាំងពីរ ដោយមិនទទួលស្គាល់ដាច់ខាត
ការកាន់កាប់ទឹកដីគ្រប់រូបភាពតាមរយៈការប្រើកម្លាំងខុសច្បាប់។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិរួបរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយបញ្ហាព្រំដែនតាមគោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន និងសូមរក្សាស្មារតីរួម មួយថា ជម្លោះទឹកដីនេះពិតជាបង្កការឈឺចាប់ ប៉ុន្តែយើងមិនត្រូលដោយសារការឈឺចាប់នេះជាដាច់ខាត ផ្ទុយទៅ វិញគឺត្រូវប្រែក្លាយការឈឺចាប់នេះឱ្យទៅជាភាពរឹងមាំនៃជាតិ និងប្រជាជនយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×