Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រពន្ធ​រហស្សនាម​ “Beauty and the Beast” បង្ហោះរូបកាល៥ឆ្នាំមុន ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងមិនជឿថាប្តីជាមនុស្សតែ១

អ្នក​និយម​លេង​អ៊ីនធឺណិត​ នៅក្នុងប្រទេសចិន នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញប្តីប្រពន្ធមួយ​គូ​ដែល​មាន​រហស្សនាម​ថា “Beauty and the Beast” បានបង្ហោះ​រូប​កាល​ពី​៥​ឆ្នាំ​មុន និងឥឡូវ គ្មានអ្នកណាជឿថាប្តីជាមនុស្សតែមួយទេ!?

រឿងនេះបានចាប់ផ្តើមរីករាលដាលនៅលើវេទិកា Douyin (TikTok របស់ប្រទេសចិន) គឺនៅពេលដែលប្តីប្រពន្ធមួយគូ ដែលត្រូវបានគេប្រៀបធៀបទៅនឹង “Beauty and the Beast” ដោយសារតែរូបរាងផ្ទុយគ្នារបស់ពួកគេ ស្រាប់តែបង្ហោះរូបថតរបស់ពួកគេទាំងពីរ កាលពី៥មុន ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ។

ពិតណាស់ រូបថតពីមុនៗដែលបង្ហោះមក គឺប្រពន្ធនៅតែមើលទៅក្មេង និងស្អាតដូចមុន ប៉ុន្តែបុរសជាប្តីដែលធ្លាប់ជាបុរសសង្ហារ និងរាងតូចច្រឡឹងនោះ បែរជាប្រែមកជាមនុស្សខុសគ្នាទាំងស្រុង ហើយមើលទៅចាស់ដូចអាយុខុសគ្នា!!! នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បញ្ចេញ​មតិ​យ៉ាង​ដូច្នេះថា «កំណែជីវិតពិតនៃ Beauty and the Beast, តើ​ការ​រៀបការ​រួច វាពិត​ជា​បែប​នេះ​ឬ? វាដូចជាមនុស្សពីរនាក់ខុសគ្នាទាំងស្រុង ខ្ញុំ​មិន​ជឿ​ភ្នែក​ខ្ញុំ​ទេ, រូបភាពរបស់គាត់គឺផ្ទុយស្រឡះពីប្តីបច្ចុប្បន្នរបស់គាត់ គាត់មានអាកប្បកិរិយារឹងមាំ និងភាពចាស់ទំ,…»។

យ៉ាងណាមិញ ប្រពន្ធដែលបានបង្ហោះរូបថតនេះ បានលើកឡើងថា នេះពិតជាប្តីរបស់នាងមែន ប៉ុន្តែរូបរាងរបស់គាត់បានផ្លាស់ប្តូរច្រើន ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។ នាងបន្តថា អ្នកនិយមលេងអ៊ីនធឺណេត មិនជឿគាត់នោះទេ ព្រោះសូម្បីតែអ្នកស្គាល់គ្នា និងមិត្តភ័ក្តិរបស់ពួកនាង ក៏មានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររូបរាងរបស់គាត់ ហើយជាក់ស្តែង ពួកគេខ្លះមិនស្គាល់គាត់ទេ។

ភរិយាក៏បាននិយាយដែរថា មូលហេតុដែលនាងសម្រេចចិត្តបង្ហោះរូបភាពស្វាមីកាលពី៥ឆ្នាំមុន គឺដោយសារតែបន្ទាប់ពីមាននិន្នាការ «Beauty and the Beast» ដែលមានន័យថា ប្រពន្ធដូចទេពធីតា រីឯប្តីដូចក្របីព្រៃ។ ហើយទទួលបានអ្នក Follow ដល់ទៅជាង ១.៣លាននាក់ ខណៈអ្នកតាមដានជាច្រើនបានចចាមអារ៉ាមចម្លែកៗថា នាងយល់ព្រមរៀបការជាមួយប្តី ដោយសារតែគាត់ជាសេដ្ឋី។ ដូច្នេះនាងចង់ប្រឆាំងនឹងការពិតនេះ។

គួរបញ្ជាក់ថា គូស្នេហ៍​មួយ​គូ​នេះ​បាន​រៀប​ការ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ហើយ​មាន​កូន​ស្រី​២​នាក់​ជាមួយ​គ្នា ។ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមបង្ហោះឃ្លីបពីជីវិតប្រចាំថ្ងៃរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ។ កម្រងព័ត៌មាននៅលើប៉ុស្តិ៍របស់ពួកគេបានសរសេរថា «
គ្រាន់​តែ​ជាប្ដី​ប្រពន្ធដ៏​សាមញ្ញ​មួយ ​ដែល​ចែក​រំលែក​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើងប៉ុណ្ណោះ!!»៕