Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើជាកំហុសអ្នកណា? គួរតែបន្ទោសគេសង់រោងការលើផ្លូវ ឬក៏បន្ទោសអ្នកបើកបរ!

នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើល ខណៈដែលរថយន្តធុនធំ២គ្រឿង បានបុកគ្នានៅចំណុចរោងការ ដែលត្រូវបានសង់នៅលើដងផ្លូវ បង្កឲ្យមានការស្ទះចរាចរណ៍ ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ នាំគ្នាកើតការងឿងឆ្ងល់ និងសម្តែងការហួសចិត្តគ្រប់ៗគ្នាតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏មហាហួសថ្លែងនេះ ត្រូវបានដឹងថ៉ា បានកើតឡើងស្ថិតនៅក្នុងភូមិឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

បើតាមវីដេអូដែលបងប្អូនប្រជាពលរដ្ឋ ចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញឡានធំ១គ្រឿង ដែលបើកឆ្លងស្ទើរតែផុតរោងការ (ក្នុងទិសដៅស្តាំដៃ) បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយសារបុកទៅនឹងទ្រុងឡានធំម្ខាងទៀត ដែលក៏បានមកដល់ពីមុខរោងការ។ ហើយករណីនេះផងដែរ ក៏មិនដឹងថា ខាងណាខុសខាងណាត្រូវនោះទេ!

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ មតិពលរដ្ឋខ្លះលើកឡើងថា ការបុកគ្នារវាងឡានធំទាំងពីរនេះ គឺបណ្តាលមកពីរោងការ។ តែទោះជាយ៉ាងណា បើងាកមកស្តាប់មតិពលរដ្ឋភាគច្រើននៅលើបណ្តាញសង្គមវិញ បានវែកញែកថា មិនមែនមកពីរោងការគេទេ តែនេះគឺជាកំហុសឡានធំទាំងពីរតែម្តង ដែលបើកបរខ្វះការប្រុងប្រយ័ត្ន, មិនចេះយោគយល់ អធ្យាស្រ័យឲ្យគ្នា ពោលគឺចង់ឈ្នះចាញ់តែម្តង ទើបបណ្តាលឲ្យខាតបង់រៀងៗខ្លួនបែបនេះ៕

×