Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់.កហើយ! បុរសចិនម្នាក់អស់ប្រាក់ជិត ៣ ម៉ឺនដុល្លារ ដោយសារមិត្តស្រីស្គាល់គ្នាតាមអ៊ីនធើរណែត តែចុងក្រោយរកឃើញថាជា AI

បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាបុរសរូបនេះបានធ្លាក់ខ្លួនជាជនរងគ្រោះ ខាត់បង់ប្រាក់អស់ជិត ៣ ម៉ឺនដុល្លារ ដោយសារក្រុមបោកប្រាស់ដែលដំណើរការដោយប្រើកម្មវិធី AI ដើម្បីបង្កើតរូបភាព និងវីដេអូជាក់ស្តែងរបស់នារីវ័យក្មេង ដើម្បីទាក់ទាញការចាប់អារម្មណ៍។

សារព័ត៌មាន CCTV News បានរាយការណ៍ឲ្យដឹងថា បុរសឈ្មោះ Liu បាន​លង់​ស្នេហ៍​ជាមួយស្រ្តីឈ្មោះ Jiao បន្ទាប់ពីបានស្គាល់គ្នាតាមរយៈបណ្តាញសង្គម។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺចុងក្រោយ បុរសរូបនេះត្រូវបាន​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ ដោយសារ Jiao ដែលបានចាប់ផ្តើមខ្ចីលុយពី Liu សម្រាប់ហេតុផលផ្សេងៗ ដូចជាការវិនិយោគអាជីវកម្ម និងការចំណាយលើការវះកាត់សម្រាប់សមាជិកគ្រួសារ។

អ្វីដែលធ្វើឲ្យកាន់តែជឿទុកចិត្តនោះ គឺនាង Jiao ថែមទាំងបង្ហាញអត្តសញ្ញាណប័ណ្ណរបស់នាងទៀតផង។ ហើយដើម្បីបញ្ចុះបញ្ចូល Liu, នាង Jiao ថែមទាំងបង្កើតអត្តសញ្ញាណប័ណ្ណរបស់នាង ដើម្បីបញ្ជាក់ថានាងពិតជាមនុស្សពិតប្រាកដ។

នារីរូបនេះក៏បានចែករំលែកកំណត់ត្រាវេជ្ជសាស្រ្តរបស់សមាជិកគ្រួសាររបស់នាង និងការបញ្ជាទិញរបស់នាង សម្រាប់ “អាជីវកម្ម” របស់នាង ហើយ Liu បានធ្លាក់ចូលទៅក្នុងអន្ទាក់។

បុរសនេះបានចាប់ផ្តើមផ្ទេរប្រាក់ទៅនាង Jiao តាមអ៊ិនធរណេត ដែលគិតជាទឹកប្រាក់សរុបរហូតដល់ទៅ 200,000 យន់ (ស្មើនឹង 27,615 ដុល្លារ) ទោះបីជាមិនដែលជួបមុខនារីម្នាក់នេះសូម្បីតែមួយដងណាឡើយ បន្ទាប់ពីមានទំនាក់ទំនងជាមួយនាងអស់រយៈពេល ២ ខែ។

បន្ទាប់មក Liu មានការសង្ស័យលើនារីម្នាក់នេះដែលគាត់កំពុងលង់ស្នេហ៍ជាមួយ ហើយមានអារម្មណ៍ថាធ្វើឲ្យនឿយណាយក្នុងចិត្តខ្លាំង ដូច្នេះគាត់បានទូរស័ព្ទទៅប៉ូលីសដែលទម្លាយព័ត៌មានដ៏អាក្រក់ ទៅកាន់ Liu អំពីក្រុមបោកប្រាស់។

អាជ្ញាធរចិនក៏បានរកឃើញរូបភាពដែល ស្រ្តីឈ្មោះ Jiao បានផ្ញើទៅកាន់ Liu ដែលបង្ហាញថា នាងកំពុងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់នាងដូចមនុស្សធម្មតា៕