ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត២គ្រឿងញៀន ធ្វើដំណើរស្របទិសគ្នា ហើយរថយន្តធុនធំ១គ្រឿងបានបុកពីក្រោយរថយន្តសាំយ៉ុង ធ្វើឲ្យរេចង្កូតជ្រុលទៅបុកដើមឈើនៅជិតផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ត្រង់ចំណុច គីឡូម៉ែត្រ លេខ ១០៤-១០៥ នៅលើផ្លូវជាតិលេខ ៤ ស្ពានរ៉ោងរ៉ាង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
នគរបាល បានឲ្យដឹងថា អ្នកបើកបររថយន្ដ Samyung ស្លាកលេខ ព្រះសីហនុ 2A-5897 ដែលស្លាប់ឈ្មោះ នូ សេថារត្ន័ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ស្ទឹងសំរោង ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ចំណែករថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ 3B-5444 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរពីទិសខាងកើតទៅលិច ក្នុងទិសដៅស្របគ្នា បានបុកចំពីក្រោយរថយន្ដ Samyung បណ្តាលឲ្យរថយន្ដខ្ទាតទៅបុកគល់ឈើ នៅចិញ្ចើមផ្លូវ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
ក្រោយហេតុការណ៍ ជំនាញចរាចរណ៍បានស្ទួចយកមធ្យោបាយបង្កមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ