Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របស់​ទាំងនេះ បើ​ញ៉ាំ​មុន​គេង អាច​នឹង​ស្រក ១​គី​ឡូ​

spot_img

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត​ក្រោយពេល​ដែល​ញ៉ាំ​មុន​គេង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1. អ្នក​អាច​ឆុង​ទឹកឃ្មុំ​មក​ញ៉ាំ​មុនពេល​ចូល​គេង

ព្រោះ​នៅ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ជម្រះ​ជាតិពុល​ចេញពី​ក្រពះ និង​ពោះវៀន​អ្នក ដោយ​ធ្វើឲ្យ​អ្នក​ងាយស្រួល​បត់ជើង​បញ្ចេ​ញ​ជាតិពុល​នៅ​ពេល​ព្រឹក​។ ដូចនេះ អ្នកនឹង​អាចមាន​រាង​ស្អាត​ជា​មិនខានឡើយ ព្រោះ​គ្មាន​កាកសំណល់​សល់​ក្នុង​រាងកាយ​អ្នក​។​

2. អ្នក​អាច​ពិសារ​ទឹកដោះគោ​មុន​ចូល​គេ​ង​បាន

ព្រោះ​នៅ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល ថែម​ទាំង​អាច​ជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់​ទៀតផង​។ ជាពិសេស នៅក្នុង​នោះ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ដែល​អាច​ធ្វើឲ្យ​អ្នក​ក្រោកពី​គេង ដោយ​មិន​មាន​អាការៈ​ឃ្លាន​ឡើយ​។​

3. នៅក្នុង​ស្រូវ​សាលី

មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​កាឡូរី​ក្នុង​រាងកាយ​អ្នកអាច​បញ្ចេញ​ចេញម​កក្រៅ ដោយ​ធ្វើឲ្យ​អ្នក​មិនសូវ​ប្រឈមមុខនឹ​ង​អាការៈ​ទល់លាមក​ឡើយ​។ ជាពិសេស ស្រូវ​សាលី​មួយ​នេះ អាច​ជួយ​កាត់បន្ថយ​កាកសំណល់​ក្នុង​រាងកាយ​អ្នក ដោយ​ធ្វើឲ្យ​អ្នកអាច​មាន​រាង​ដែល​ស្អាត​មួយ​ជា​មិនខានឡើយ​។ ដូចនេះ អ្នក​អាច​បរិភោគ​អាហារ​ទាំងនេះ​មុនពេល​ចូល​គេង​បាន ដើម្បី​អាច​រក្សាបាន​រាង​ដែល​ស្អាត​មួយ​៕ សុភ័ក្ត្រ​

spot_img
×