ភ្នំពេញ ៖ របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែង នៅរសៀល និងយប់ថ្ងៃទី៨ ខែមីនា (ម៉ោងនៅកម្ពុជាលឿនជាងម៉ោងនៅប្រទេសបារាំងប្រហែល៦ម៉ោង) ខណៈការសម្តែងនៅសារមន្ទីរ Quai Branly នេះ នឹងត្រូវរៀបចំចំនួន៣លើក ក្នុងរយៈពេល២ថ្ងៃ ។
ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី









