ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានគាំទ្រចំពោះវិធានការក្តៅ របស់ លោក អ៊ីសុខឡេង ដែលបានមានវិធានការក្តៅចំពោះការដ្ឋានសំណង់ខុសច្បាប់ និងដឹកដីជ្រុះអាចម៍ដីប្រឡាក់ផ្លូវនាំឲ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
ផ្តើមពីបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាត់មន្ត្រីឲ្តចុះទៅ ការដ្ឋានសំណង់អត់ច្បាប់ចំនួន ២កន្លែង និងបានកាយអាចម៍ដីគ្មានលក្ខណៈបច្ចេកទេស និងដឹកដីជ្រុះប្រឡាក់ផ្លូវថ្នល់ នាំឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍។ មន្ត្រីរដ្ឋបាលក្រុង ឲ្យដឹងថា ទីតាំងការរដ្ឋានខាងលើ ស្ថិតនៅភូមិ៣ សង្កាត់៣ និងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទាក់ទិនបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកនៅថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជាវិធានការជំហានដំបូង រដ្ឋបាលក្រុង បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីររ៉ែ បានចុះបិទការដ្ឋាន និងចាប់ឡានដឹកដី ១គ្រឿង និងឡានអាអ៊ិច ១គ្រឿង យកមករក្សាទុកនៅសាលាក្រុង ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖ ដែន សីមា