ថ្ងៃទី៨ ខែមីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ ហើយក៏ជាឱកាសមួយសម្រាប់ក្មេងៗនៅក្នុងប្រទេសមួយចំនួន ដើម្បីបង្ហាញក្តីស្រលាញ់ចំពោះគ្រូបង្រៀនរបស់ពួកគេ។ ជាមួយថ្ងៃនេះផងដែរ លោកគ្រូអ្នកគ្រូ មិនត្រឹមតែទទួលបានក្តីស្រលាញ់ច្រើនពីសិស្សប៉ុណ្ណោះទេ ពេលខ្លះក៏ភ្ញាក់ផ្អើលជាមួយនឹងកាដូប្លែកៗ គួរឲ្យស្រលាញ់ និងច្នៃប្រឌិត លើសពីការរំពឹងទុក!។
យ៉ាងណាមិញ ថ្មីៗនេះ គ្រូបង្រៀនថ្នាក់បឋមសិក្សានៅប្រទេសវៀតណាម បានចែករំលែកសារដ៏ភ្ញាក់ផ្អើល នៅលើ TikTok អំពីកាដូដែលនាងទទួលបានពីសិស្សនៅថ្ងៃទី៨ ខែមីនា ដែលវាមិនមែនជាផ្កាកុលាបដ៏ស្រស់ស្អាត ឬក៏ជាប្រអប់អំណោយដ៏គួរឱ្យស្រលាញ់នោះទេ ប៉ុន្តែនេះជារបស់ដ៏ពិសេស ដែលមិនអាចប្រៀបធៀបទៅនឹងអ្វីផ្សេងទៀតបាន! នោះគឺនៅពេលដែលក្មេងប្រុសតូចម្នាក់ បានព្យាយាមកាន់ “ចេក” ដ៏ធំមួយចូលទៅក្នុងថ្នាក់រៀន ដើម្បីផ្តល់ជាអំណោយដល់គ្រូរបស់គាត់។
តាមរយៈរូបភាពបានបង្ហាញ គ្រាដែលក្មេងតូចឱបចេកមួយដើមធំស្ទើរប៉ុនខ្លួន ជាមួយទឹកមុខញញឹម ហុចវាឱ្យគ្រូ និងនិយាយទាំងរំភើបចិត្តថា “ខ្ញុំមានអំណោយជូនអ្នកគ្រូនៅថ្ងៃទី៨ ខែមីនា សូមឱ្យអ្នកគ្រូស្រស់ស្អាតដូចផ្កានេះ!” ដែលធ្វើឱ្យគ្រូសើច និងរំជួលចិត្តជាខ្លាំង ព្រោះនេះប្រហែលជាក្តីប្រាថ្នាដ៏ស្មោះត្រង់ និងបរិសុទ្ធបំផុត ដែលនាងមិនធ្លាប់បានទទួល។
តាមដំណើររឿង គឺខណៈដែលក្មេងប្រុសតូចនោះ កំពុងដើរលេងជាមួយឪពុក ស្រាប់តែឃើញផ្កាស្អាតៗ ក៏សុំឪពុកជួយកាត់ខ្លះ យកទៅជូនគ្រូនៅសាលា។ រូបគេបានពន្យល់ឪពុកថា រូបគេចង់ជូនផ្កាដល់គ្រូនៅថ្ងៃនេះ ដើម្បីបង្ហាញការគោរព។ ថ្វីត្បិតតែការពន្យល់សាមញ្ញក៏ដោយ តែវាបង្ហាញពីភាពស្មោះត្រង់ដែលក្មេងប្រុសតូចនេះមានចំពោះគ្រូរបស់គាត់។
បើទោះជាអំណោយនេះ មិនមានតម្លៃជាសម្ភារៈក៏ដោយ ប៉ុន្តែនេះបានបញ្ជាក់ពីភាពស្មោះត្រង់របស់កូនសិស្សចំពោះគ្រូ។ ហើយជាមួយគ្នានេះ អ្នកគ្រូក៏បាននិយាយបែបកំប្លែងថា “ទទួលបានកាដូនេះ ខ្ញុំសប្បាយចិត្តជាងត្រូវឆ្នោតទៀត!”។
ពេលវីដេអូឃ្លីបនេះត្រូវបានបញ្ចេញ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រប់គ្នាសរសើរពីភាពគួរឲ្យស្រលាញ់របស់ក្មេងប្រុសរូបនេះ ហើយបានយល់ស្របថា នេះគឺជាកាដូដ៏ពិសេសបំផុត សម្រាប់ទិវាសិទ្ធិនារី។ ក្នុងនោះ មតិមួយចំនួនបាននិយាយថា៖ “ទាំងនេះគ្រាន់តែជាផ្កាព្រៃ ប៉ុន្តែខ្ញុំផ្ទាល់គិតថា វាស្អាតជាងផ្កាដទៃដែលមនុស្សឱ្យនៅ ៨ មីនា”, “ផ្កាដ៏ស្រស់ស្អាត និងពាក្យល្អបំផុត (ព្រោះគាត់ជាក្មេងប្រុស) សូមអបអរសាទរអ្នកគ្រូដែលតែងតែត្រូវបានផ្តល់ការស្រឡាញ់ដោយសិស្ស”, “នេះគឺជាផ្កាដែលត្រជាក់បំផុតនៅលើពិភពលោក។ កុំសើច! មើលគាត់កំពុងកាន់ផ្កា វាធ្ងន់ណាស់, “ខ្ញុំគិតថាគ្រូម្នាក់នេះជាគ្រូដែលសប្បាយចិត្តបំផុតក្នុងចំណោមគ្រូទាំងអស់។ នាងគឺជាមនុស្សតែម្នាក់គត់ដែលបានទទួលផ្កាដ៏ពិសេសមួយនេះ សូមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចងចាំនូវខណៈពេលដ៏អស្ចារ្យនេះជារៀងរហូត»៕












