Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាក្រុមហ៊ុន និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹង រួមគ្នាដាក់ចេញយុទ្ធនាការ “Moderation Week” ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

កិច្ចសហការថ្មីនេះ នឹងធ្វើការផ្សព្វផ្សាយតាមរយៈភស្ដុតាងជាក់ស្ដែង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ តាមរយៈការចេញផ្សាយពីរបាយការណ៍ថ្មី របាយការណ៍សង្ខេប និងគេហទំព័រអប់រំ ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥៖ សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific International Spirits and Wines Alliance ឬ APISWA) និងស្ថាប័នដៃគូមកពីប្រទេសចំនួន ១២ រួមទាំងប្រទេសកម្ពុជាផងដែរ បានចាប់ផ្តើមដាក់ចេញយុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម ជាលើកដំបូងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។[1] អ្នកតំណាងប្រមាណជា ១៨ រូបមកពីស្ថាប័នពាណិជ្ជកម្មគ្រឿងស្រវឹងចម្រុះ និងក្រុមហ៊ុនផលិតគ្រឿងស្រវឹងផ្សេងៗ រួមទាំងស្រា ស្រា​​ទំពាំងបាយជូរ និងស្រាបៀរ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ការ​ពិសាដោយការទទួលខុសត្រូវនៅក្នុងតំបន់។[2]

យុទ្ធនាការនេះមានគំនិតផ្តួចផ្តើមសកម្មភាពអប់រំជាច្រើន ដើម្បីដោះស្រាយបញ្ហានៃផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ និងលើកកម្ពស់ការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះក៏មានការដាក់ដំណើរការគេហទំព័រថ្មីដើម្បីស្វែងយល់បន្ថែមពីប្រធានបទនេះផងដែរ www.responsibledrinkingapac.org

យុទ្ធនាការនេះ បានធ្វើឡើងខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសុខភាពសាធារណៈ និងកំពុងក្លាយជាបន្ទុកនៅក្នុងសង្គមដោយសារតែផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ស្របពេលដែលច្បាប់គ្រប់គ្រងនៅមានកម្រិត និងការយល់ខុសលើការទទួលទានគ្រឿងស្រវឹងដោយសារតែពុំទាន់មានគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) និងនិយមន័យច្បាស់លាស់លើ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង»។ ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ជាពិសេសការប្រើប្រាស់ច្រើនហួសកម្រឹត (HED)[3] បានកើនឡើងទ្វេដងគិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។ ក្នុងនោះ មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤ នាក់ និង ប្រមាណពាក់កណ្តាល នៃអ្នកពិសាគ្រឿងស្រវឹងសរុប បានទទួលទានរហូតដល់ស្រវឹង។[4] ប្រទេសកម្ពុជាពុំទាន់មានច្បាប់កំណត់អាយុទិញគ្រឿងស្រវឹង (Legal Purchase Age) នៅឡើយ ហើយស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលពុំទាន់បានដាក់ចេញច្បាប់នេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ APISWA និងដៃគូរបស់ខ្លួននឹងប្រើប្រាស់យុទ្ធនាការ «Moderation Week» ដើម្បីចែករំលែក និងផ្តល់ការណែនាំព័ត៌មានបែបវិទ្យាសាស្រ្តស្តីពីការទទួលទានគ្រឿងស្រវឹង គោលការណ៍ថ្នាក់ជាតិស្តីពីការពិសាគ្រឿងស្រវឹង និងកំណត់និយមន័យឱ្យបានច្បាស់លាស់ទៅលើពាក្យ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដើម្បីជួយពលរដ្ឋកម្ពុជាសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹង។ របាយការណ៍ស្ដីពី «វិថីទៅកាន់ឆ្នាំ ២០៣០៖ កិច្ចសហប្រតិបត្តិការណ៍ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង» ឬ The Road to 2030: A Partnership Approach to Reducing Harmful Alcohol Consumption ក៏បានដាក់ចេញផ្សាយនៅថ្ងៃនេះផងដែរ ដោយបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅកាន់គោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងចំនួន ២០% នៅត្រឹមឆ្នាំ ២០៣០ និងគូសបញ្ជាក់អំពីចំណុចដែលត្រូវពង្រឹងបន្ថែមទៀត។

នៅសប្តាហ៍នេះ យុទ្ធនាការនៅលើបណ្ដាញសង្គមថ្មីមួយទៀតដែលមានឈ្មោះថា «ល្មមៗក៏សប្បាយ» ឬ Too Much of a Good Thing ក៏នឹងចាប់ផ្តើមដំណើរការផងដែរ ដោយមានអ្នកបង្កើតមាតិកាល្បីៗចូលរួមផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះ នឹងចេញជាវីដេអូខ្លីៗដើម្បីលើកទឹកចិត្តដល់ការសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹងជាផ្នែកមួយនៃតុល្យភាពនៅក្នុង។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គេហទំព័រ www.responsibledrinkingapac.org និងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Responsible Drinking APAC» ឬការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ អាស៊ីប៉ាស៊ីហ្វិក នឹងផ្តល់ការយល់ដឹងតាមបែបវិទ្យាសាស្ត្រអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងដល់សុខភាព កម្រិតស្តង់ដារនៃគ្រឿងស្រវឹង និងការណែនាំសម្រាប់ការពិសាប្រកបដោយការទទួលខុសត្រូវ។ គេហទំព័រនេះក៏មានផ្តល់នូវការវាយតម្លៃផ្ទាល់ខ្លួនជុំវិញឥរិយាបថការទទួលទានគ្រៀងស្រវឹង គោលការណ៍ណែនាំតាមប្រទេសនីមួយៗ និងការណែនាំបុគ្គលម្នាក់ៗឱ្យស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញនៅពេលចាំបាច់។

លោក Tim Wallwork ប្រធាន​ នៃសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បានលើកឡើងថា៖ «ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់នៅតែជាបញ្ហាប្រឈមនៅក្នុងសុខភាពសាធារណៈ ហើយក្រុមហ៊ុន និងស្ថាប័ននៅក្នុងវិស័យនេះមានតួនាទីសំខាន់ណាស់ក្នុងការសហការជាដៃគូរួមគ្នាកាត់បន្ថយបញ្ហានេះ។ យុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម គឺជាសក្ខីភាពមួយនៃភាពជាដៃគូ ក្នុងការប្រមូលផ្តុំគ្រប់ភាគីពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ យើងនឹងអាចលើកកម្ពស់វប្បធម៌នៃការទទួលទានកម្រិតមធ្យម (Drinking in Moderation) ផ្តល់សិទ្ធិអំណាចដល់អ្នកទទួលទានក្នុងការសម្រេចចិត្តបានត្រឹមត្រូវប្រកបដោយការយល់ដឹង និងឈានឆ្ពោះទៅរកគោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងឱ្យបាន ២០% នៅត្រឹមឆ្នាំ ២០៣០។»

ចប់-

កំណត់ចំណាំទៅកាន់ការីនិពន្ធ​ព័ត៌មាន

សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម និងគំនិតផ្តួចផ្តើមជាច្រើនទៀតរបស់ APISWA សូមចូលទៅកាន់គេហទំព័រ www.responsibledrinkingapac.org និង www.fb.com/responsibledrinkingapac ឬទំនាក់ទំនង៖

Emma Stanworth

នាយកយុទ្ធសាស្ត្រទំនាក់ទំនង នៃ ERA Communications

Emma@eracommunications.com

+855 712 478 511

យុទ្ធនាការនេះត្រូវបានគាំទ្រដោយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង រួមមានដូចជា ក្រុមហ៊ុន Bacardi ក្រុមហ៊ុន Brown Forman ក្រុមហ៊ុន Campari ក្រុមហ៊ុន Diageo ក្រុមហ៊ុន Edrington ក្រុមហ៊ុនMoët Hennessy ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Proximo ក្រុមហ៊ុន Remy Cointreau ក្រុមហ៊ុន Suntory Global Spirits និងក្រុមហ៊ុន William Grant & Sons ។

សមាគមពាណិជ្ជកម្មក្នុងស្រុកដែលគាំទ្រយុទ្ធនាការនេះរួមមាន៖ Vietnam Beer-Alcohol-Beverage Association (VBA), Wine Spirit and Beer Importers and Distributors Association (WSBIDA), Foreign Spirits Producers Association (FSPA), China Alcoholic Drinks Association (CADA), International Spirits and Wines Association of India (ISWAI), Indonesia Spirit and Wine Alliance (ISWA), Japan Spirits and Liqueur Makers Association (JSLMA), Malaysia Welfare Association of Liquor Importers and Distributors (PKPPMKM), Alcoholic Beverages Alliance of the Philippines (ABAPI), Singapore Nightlife Business Association (SNBA), Korea Alcohol and Liquor Industry Association (KALIA), Korea Wines & Spirits Importers Association (KWSIA), Taiwan Alcohol Beverage Association (TABA), Taiwan Beverage Alcohol Forum (TBAF), Thai Alcohol Beverage Business Association (TABBA), Thai Foundation For Responsible Drinking (TFRD), និង Alcohol Beverages Australia and Spirits New Zealand។

ឯកសារសំខាន់ៗ៖

សេចក្តីសង្ខេបនៃលទ្ធផលយុទ្ធនាការរបស់ឧស្សាហកម្មស្រានៅកម្ពុជាកន្លងមក៖

  • យុទ្ធនាការ «Auto-Sobriety» គឺជាកម្មវិធីអប់រំសុវត្ថិភាពផ្លូវគោកដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងវៀតណាមចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដោយបានលើកកម្ពស់ការយល់ដឹងដល់យុវវ័យប្រមាណ ១០,០០០ នាក់ដោយផ្ទាល់ និង ១២០,០០០ នាក់តាមរយៈយុទ្ធនាការលើបណ្ដាញសង្គម។
  • យុទ្ធនាការ «The Power of No» ឬឥទ្ធិពល​នៃ​ពាក្យ​ថា​ទេ​ គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមឌីជីថលសម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ដោយមានការគាំទ្រពីដៃគូចំនួន ២៨ រួមមានរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
  • គម្រោង «SMASHED» គឺជាកម្មវិធីអប់រំអំពីគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌូនេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងនូវែលហ្សេឡង់​ ដែលបានអប់រំដល់យុវជនចំនួន ៦៥០,០០០ នាក់ចាប់តាំងពីឆ្នាំ ២០២០មក។
  • យុទ្ធនាការ «Drink More Water» ឬផឹកទឹកឱ្យបានច្រើន គឺជាយុទ្ធនាការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងកាត់បន្ថយការពិសាស្រាច្រើនរហូតដល់ស្រវឹង។ យុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានផ្ដល់សារទៅកាន់មនុស្សប្រមាណ ៥៣ លាននាក់នៅលើបណ្ដាញសង្គមក្នុងឆ្នាំ ២០២៤។

អំពីសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA)

សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) ដែលជាសម្ព័ន្ធនៃក្រុមហ៊ុនគ្រៀងស្រវឹងឈានមុខគេនៅលើពិភពលោកជាច្រើន ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងធ្វើការលើគោលនយោបាយពាក់ព័ន្ធដោយផ្អែកលើភស្តុតាង ដើម្បីផ្តល់ការគាំទ្រដល់ឧស្សាហកម្មគ្រឿងស្រវឹងប្រកបដោយភាពយុត្តិធម៌ និរន្តរភាព និងជាវិស័យឧស្សាហកម្មដែលមានការគ្រប់គ្រងបានល្អ។ APISWA ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដៃគូនៅក្នុងឧស្សាហកម្ម និងអង្គការសង្គមស៊ីវិលនានា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់​ព្រមទាំងលើកកម្ពស់វប្បធម៌នៃការទទួលទានកម្រិតមធ្យម (Drinking in Moderation) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ APISWA បានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ប្រយុទ្ធប្រឆាំងនឹងគ្រឿងស្រវឹងខុសច្បាប់ និងរួមចំណែកដល់និរន្តរភាពរបស់វិស័យនេះតាមរយៈការអប់រំ ការតស៊ូមតិ​ និងកិច្ចសហការ​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://apiswa.org


[1] រួមមានប្រទេសថៃ កម្ពុជា វៀតណាម សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ ចិន ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី និងនូវែលសេឡង់។

[2] យុទ្ធនាការនេះត្រូវបានគាំទ្រដោយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង រួមមានដូចជា ក្រុមហ៊ុន Bacardi ក្រុមហ៊ុន Brown Forman ក្រុមហ៊ុន Campari ក្រុមហ៊ុន Diageo ក្រុមហ៊ុន Edrington ក្រុមហ៊ុនMoët Hennessy ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Proximo ក្រុមហ៊ុន Remy Cointreau ក្រុមហ៊ុន Suntory Global Spirits និងក្រុមហ៊ុន William Grant & Sons ។ សមាគមពាណិជ្ជកម្មក្នុងស្រុកដែលគាំទ្រយុទ្ធនាការនេះរួមមាន សមាគមស្រាបៀរ-អាល់កុល-ភេសជ្ជៈវៀតណាម (VBA) សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) សមាគមអ្នកផលិតស្រាបរទេស (FSPA) សមាគមភេសជ្ជៈមានជាតិអាល់កុលចិន (CADA) សមាគមស្រាចម្រុះអន្តរជាតិនៃប្រទេសឥណ្ឌា (ISWAI) សម្ព័ន្ធស្រាចម្រុះឥណ្ឌូណេស៊ី (ISWA) សមាគមអ្នកផលិតស្រា និងស្រាក្រឡុកជប៉ុន (JSLMA) សមាគមសុខុមាលភាពម៉ាឡេស៊ី នៃអ្នកនាំចូល និងចែកចាយស្រា (PKPPMKM) សម្ព័ន្ធភេសជ្ជៈគ្រឿងស្រវឹងនៃប្រទេសហ្វីលីពីន (ABAPI) សមាគមស្រាចម្រាញ់នៃប្រទេសហ្វីលីពីន (DSAP) សមាគមអាជីវកម្មជីវិតពេលរាត្រីនៃសិង្ហបុរី (SNBA) សមាគមឧស្សាហកម្មគ្រឿងស្រវឹង និងស្រាកូរ៉េ (KALIA) សមាគមអ្នកនាំចូលស្រាចម្រុះកូរ៉េ (KWSIA) សមាគមភេសជ្ជៈគ្រឿងស្រវឹងតៃវ៉ាន់ (TABA) វេទិកាគ្រឿងស្រវឹងតៃវ៉ាន់ (TBAF) សមាគមអាជីវកម្មភេសជ្ជៈគ្រឿងស្រវឹងថៃ (TABBA) មូលនិធិថៃសម្រាប់ការទទួលទានដោយការទទួលខុសត្រូវ (TFRD) គ្រឿងស្រវឹងអូស្ត្រាលី និងស្រាចម្រុះនូវែលសេឡង់។

[3] Also referred to as “binge drinking,” is defined as consuming a large amount of alcohol in a short period of time

[4] WHO Global Health Observatory (WHO-GHO). Global Health Indicators. Available at: https://www.who.int/data/gho/data/indicators.