Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ! អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានចា.ប់ខ្លួនពីបទឧ.ក្រិដ្ឋ.កម្មសម្លា.ប់មនុស្សជិត១ម៉ឺននាក់!

ប៉ូលិសហ្វីលីពីន បាននិងកំពុងអនុវត្តដីកាចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ពេលកំពុងកាន់តំណែង។

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១១ ខែមីនា ភ្លាមៗបន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល។ វិមានប្រធានាធិបតីហ្វីលីពីនបាននិយាយថា ប៉ូលីសកំពុងអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹង លោក Duterte ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀន ពេលលោកកំពុងកាន់តំណែង។

លោក លោក Duterte អាយុ ៧៩ ឆ្នាំ បានត្រឡប់មកទីក្រុងម៉ានីលពីហុងកុងវិញនៅព្រឹកព្រលឹមថ្ងៃទី១១ ខែមីនា តាមជើងហោះហើរ Cathay Pacific CX907 ។ តែនៅពេលគាត់ដើរចេញពីច្រកទ្វារលេខ ១១៦ នៅអាកាសយានដ្ឋាន មន្ត្រីមកពីនាយកដ្ឋានយុត្តិធម៌ នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម (CIDG) និងសមាជិកនៃ ICC បានកំពុងរង់ចាំជាស្រេច។

នៅពេលដែលមន្រ្តីអានដីកាចាប់ខ្លួន លោក Duterte បាននិយាយថា “អ្នកទាំងអស់នឹងត្រូវសម្លាប់ខ្ញុំមែនទេ!” ប៉ុន្តែ អតីតប្រធានាធិបតីបានធ្វើតាមពួកគេដោយមិនមានការប្រឆាំងឡើយ។ ប្រភព​មួយ​បាន​និយាយ​ថា គាត់​នឹង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់ Camp Crame ដែល​ជា​ទីស្នាក់ការ​របស់​ប៉ូលិស​ជាតិ​ហ្វីលីពីន។

របាយការណ៍​ខ្លះ​និយាយ​ថា ប៉ូលីស Interpol បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ក្រហម​សម្រាប់​លោក លោក Duterte ។ សេចក្តីជូនដំណឹងក្រហមរបស់ Interpol គឺជាការព្រមានផ្ញើទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ជុំវិញពិភពលោកថា លោក Duterte កំពុងស្ថិតក្រោមការចាប់ខ្លួន ដើម្បីកាត់ទោស។

វិមានប្រធានាធិបតីហ្វីលីពីន ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីព្រឹកមិញ ការិយាល័យរបស់ទីក្រុងម៉ានីលរបស់ Interpol បានទទួលដីកាចាប់ខ្លួនជាផ្លូវការពី ICC សម្រាប់អតីតប្រធានាធិបតីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ គាត់​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​អាជ្ញាធរ ហើយ​មាន​សុខភាព​ល្អ”។

ទោះជាយ៉ាងណា អតីតមេធាវីរបស់លោក Duterte បាននិយាយថា ដីកាចាប់ខ្លួននេះគឺ “ខុសច្បាប់” ហើយអតីតប្រធានាធិបតីមិនមានតំណាងស្របច្បាប់នៅពេលចាប់ខ្លួននោះទេ។

ក្នុង​អាណត្តិ​ប្រធានាធិបតី​ឆ្នាំ ២០១៦-២០២២ លោក Duterte បានចាប់ផ្តើមសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលអនុញ្ញាតឱ្យប៉ូលិសបាញ់សម្លាប់ជនសង្ស័យគ្រឿងញៀននៅនឹងកន្លែង ដោយមិនមានការកាត់ក្តី។ ប៉ូលិសនិយាយថា យុទ្ធនាការនេះបានធ្វើឱ្យមនុស្សជាង ៦.០០០ នាក់បានស្លាប់ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណចំនួនពិតប្រាកដថាមានចំនួនជិត១ម៉ឺននាក់។

ICC បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte បង្កើតជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ៕