ពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូន ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថា ៖ដើម្បីអនុវត្តតាមស្មារតី នៃលិខិតលេខ ៧៨៥ សជណ និងលិខិតលេខ១១០០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង(ភ្នំ១៥០០) ដូចខាងក្រោម៖
១. កំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យ លោក/លោកស្រី ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។
២. ក្នុងករណីផុតពេលកំណត់ បើលោក/លោកស្រី នៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែល មានតម្លៃ និងផលប្រយោជន៍ផ្សេងៗ របស់ លោក/លោកស្រី នោះឡើយ។
៣.ជាមួយនេះ លោក/លោកស្រី ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ក្នុង ក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ “ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី១០០០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល”។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលមិនព្រមចាកញទាំងអស់ ជ្រាបជាព័ត៌មាន និង អនុវត្តឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





