Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ ស្ដីពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស

ភ្នំពេញ ៖ បើតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងតំបន់ និងពិភពលោក ការដាក់ចេញនូវ នយោបាយបើកចំហជើងមេឃ គួបផ្សំជាមួយនយោបាយទេសចរណ៍ជាតិ របស់រាជរដ្ឋាភិបាល ជាពិសេស ការធានាសុវត្ថិភាពដល់ជនគ្រប់រូបដែលមានវត្តមាននៅកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មាន ភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាគោលដៅទេសចរណ៍ ដែលមានប្រិយភាពនៅក្នុងតំបន់ ដោយបានធ្វើឱ្យភ្ញៀវទេសចរបរទេសមានកំណើនជាលំដាប់ជារៀងរាល់ឆ្នាំ ។

រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងទទួល លទ្ធផលយ៉ាងល្អប្រសើរក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដោយបាន ធ្វើឱ្យភ្ញៀវទេសចរជាច្រើនលើសលប់កោតសរសើរចំពោះការយកចិត្តទុកដាក់ទាំងនេះ ។ ប៉ុន្តែទោះជាយ៉ាង ណាក្តី ក៏មានភ្ញៀវទេសចរមួយចំនួនតូចបានទទួលរងគ្រោះដោយសារហេតុការណ៍ ឬឧប្បត្តិហេតុចៃដន្យ ផ្សេងៗ ដែលទាមទារឱ្យសមត្ថកិច្ចនគរបាលជាតិ ជួយដោះស្រាយ និងសង្គ្រោះបានទាន់ពេលវេលា ។

ដូចនេះដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការកំណត់ហេតុការណ៍ ឬឧប្បត្តិហេតុទាំងនោះ អគ្គស្នង ការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវគំរូឯកភាពស្តីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្តឹង និង ដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធ ឱ្យចាត់ចែងអនុវត្តតាមគោលការណ៍កំណត់ដូចខាងក្រោម ៖

ការងារទទួលពាក្យបណ្តឹង : ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលមានបំណងដាក់ពាក្យបណ្ដឹងមកស្ថាប័នមាន សមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម ៖ សាមីបណ្តឹងត្រូវសរសេរពាក្យបណ្តឹងដោយផ្ទាល់ សំណេរផ្ទាល់ដៃ ឬវាយកុំព្យូទ័រហើយស្រាប់ (ឧបសម្ព័ន្ធទី១ បំពេញតាមគំរូឯកភាព ឬត្រូវសរសេរ) ប្រគល់មកឱ្យស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ច ។

បែបបទភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស

  • សាមីបណ្ដឹងអាចមកយកលិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្តឹង និងលិខិតបដិសេធពាក្យបណ្តឹង ដោយផ្ទាល់ ឬតាមប្រព័ន្ធឌីជីថល ពីនាយកដ្ឋាននគរបាលទេសចរណ៍
  • ការចេញ-លិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្ដឹង – អំពីហេតុការណ៍ដែលកើតមានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សុវត្ថិភាពភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស សម្រាប់ផ្តល់ឱ្យសាមី បណ្ដឹងយកទៅប្រើប្រាស់បានតាមប្រការ ដែលអាចប្រើបាន(តាមគំរូឧបសម្ព័ន្ធទី៤)
  • ករណីមិនពិតប្រាកដត្រូវចេញលិខិតបដិសេធពាក្យបណ្ដឹង ដោយទុកពេលឱ្យសាមីបណ្តឹងប្តឹងតវ៉ា ទៅថ្នាក់លើ រយៈពេល១៥ថ្ងៃ ក្រោយពីបានទទួលលិខិតបដិសេធនេះ(តាមគំរូឧបសម្ព័ន្ធទី៥)។

លទ្ធផល នៃការអនុវត្តតាមគោលការណ៍ខាងលើ ត្រូវផ្តល់ព័ត៌មានជាជំហ៊ានៗ មកឱ្យនាយកដ្ឋាន នគរបាលទេសចរណ៍ ដើម្បីជម្រាបជូនទៅសាមីបណ្ដឹងទេសចរបរទេស ជ្រាបអំពីចំណាត់ការរបស់ សមត្ថកិច្ចកម្ពុជា តាមអាសយដ្ឋាន ឬលេខទំនាក់ទំនងដែលបានកំណត់ទុកក្នុងពាក្យបណ្តឹង។

ត្រូវបាននិរាករណ៍សេចក្តីណែនាំស្តីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយ បណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស លេខ០០៥សណន ចុះថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងជំនួសដោយសេចក្តីណែនាំនេះ ។

ទទួលបានសេចក្តីណែនាំនេះ នាយកដ្ឋានកណ្តាល នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តឱ្យបានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី