Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ ជួញដូរ​គ្រឿងញៀន ជាង​កន្លះ​គីឡូ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ​

​ខេត្តតាកែវ​ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ម្នាក់ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ​។​

​លោក​វរសេនីយ៍ទោ ម៉ាក់ សេរី​វឌ្ឍនា នាយករិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿង​ញៀន បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១៥​នាទី ដោយ​មាន​ការសម្របសម្រួល​និតិ​វី​ធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ចុះបង្ក្រាប​ករណី ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ប៉ោ នាង ភេទ​ស្រី អាយុ​៨០​ឆ្នាំ​ស្ថិតនៅ​ក្នុង​ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

ដោយ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​ម្នាក់​ឈ្មោះ ឡេង ចាន់​រាត្រី​(​ហៅ​អាវ៉ិត )​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ម៉ា​ឡេង ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ខេត្ត​កំពត ព្រមទាំង​ដកហូត​វត្ថុតាង​បាន​រួម​មាន គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន​២៦​ថង់ (៤​ថង់​ធំ​និង​២២​ថង់​តូច​) ដែល​មាន​ទម្ងន់​៥០៣,៩៩​ក្រាម រថយន្ត​១​គ្រឿង​(​ម៉ាក​TOYOTA TACOMA) ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-1616 ប្រដាប់​វេច​ខ្ចប់​ថ្នាំ​មួយចំនួន ឯកសារ​ទិញ​លក់​រថ​យន្ត និង​សៀវភៅ​កំណត់ហេតុ លក់​គ្រឿងញៀន​មួយ​ក្បាល​ពណ៌​ខ្មៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម និង វត្ថុតាង​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ​៕ ដោយ ​៖​ កូឡាប​

 

×