ក្មេងស្រីអាយុ១២ឆ្នាំ ដែលរត់ចេញពីផ្ទះ ត្រូវបាននគរបាលរកឃើញ និងបានប្រគល់ជូនឪពុកម្តាយវិញហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ដីពី៖ ករណីក្មេងស្រីអាយុ១៣ឆ្នាំរត់ចេញពីផ្ទះមានអាសយដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:១២នាទី មានករណីក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះបង្ករឲ្យអាណាព្យាបាលព្រួយបារម្ភនិងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យជួយស្រាវជ្រាវយកត្រឡប់មកផ្ទះវិញ ។
ការស្រាវជ្រាវរបស់សមត្ថកិច្ចយើង៖ តាមការបញ្ជាក់អះអាងរបស់លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ជាអាណាព្យាបាលរបស់ក្មេងស្រីបានបញ្ជាក់អះអាងថា៖ មូលហេតុចៅស្រីគាត់ចេញពីផ្ទះដោយសារខឹងនិងម្ដាយវាស្ដីបន្ទោសឲ្យថាអត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះដោយបន្សល់ទុកសំបុត្រ១សន្លឹក(មានខ្លឹមសារថាម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ) ។
សមត្ថកិច្ចយើងបានចុះមកដល់វិទ្យាល័យបាក់ទូក និងជួបនិងអ្នកគ្រូប្រចាំថ្នាក់បានបញ្ជាក់ថា៖ សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាលជាដំណឹង ។
នៅម៉ោងប្រហែល១២:៤០០នាទី នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនិងបានប្រគល់ជូនក្រុមគ្រួសារវិញហើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






