ជាការពិតណាស់ ដោយសារផ្លូវស្អាត កម្រមានកង់ ម៉ូតូ បែក ឬមុតធ្លាយដូចមុន ជាហេតុធ្វើឲ្យជាងប៉ះតាមដងផ្លូវ នាពេលបច្ចុប្បន្ននេះ ហាក់ស្ងាត់មិនសូវកាក់កបនោះទេ។ កត្តានេះបានធ្វើឲ្យជាងប៉ះគំនិតខូចមួយចំនួនតូច បានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ តាមរយៈវិធីយកដែកគោល ដើរបាចពង្រាយនៅក្បែរជុំវិញទីកន្លែងខ្លួនរកស៊ី ក្នុងបំណងដើម្បីឲ្យមុតកង់ម៉ូតូឡាន ។ ជាក់ស្តែង ករណីនេះធ្លាប់បានកើតឡើង ហើយក៏ត្រូវបានសមត្ថកិច្ចហៅយកមកព្រមានផងដែរ។
យ៉ាងណាមិញ រឿងដែលគ្រប់គ្នាធ្លាប់តែគិតសង្ស័យថា «ខ្លាចតែជាងលួចចាក់ឲ្យធ្លាយបន្ថែម» គឺនៅពេលនេះបានកើតឡើងមកលើបុរសម្នាក់ ដែលធ្វើឲ្យគាត់ខឹងសម្បារយ៉ាងខ្លាំង ខណៈចាប់បានជាងវ័យក្មេងម្នាក់ (នៅផ្លូវ 271 ទល់មុខបញ្ឆិតផ្លូវចុះទៅសាលាវ៉ាន់ដា) បានលួចយកដែក «ចាក់» ពោះវៀនម៉ូតូរបស់គាត់ ឲ្យធ្លាយថែម១កន្លែងទៀត ដើម្បីបាន «ច្រើនប្រណះ» ដែលពិតជាគួរឲ្យស្អប់ជាខ្លាំង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ker Phearak បានបង្ហោះវីដេអូចាប់បានស្តែងៗ និងភ្ជាប់សាររៀបរាប់ទាំងក្តៅចិត្តបែបនេះថា «មិចហើយជីវិត ជាង នី ផ្លូវ271 រកស៊ីថោកទាប។ ពោះវៀន មួយ 25000 រៀល
ម៉ូតូខ្ញុំ បែកមិនហ៊ាជិះផងសុខចិត្តបណ្ដើរ បែរជាលោកជាងចាក់ថែម។ មើលមកឯងដូចក្ដានហើយ។ ជូនពរជាង នី ឆាប់បានដូរកន្លែងថ្មី»។
ជាមួយគ្នានេះផងដែរ ក៏ឃើញមានបងប្អូនដែលធ្លាប់ជួប បានចេញមកប្រាប់គួរឲ្យភ្ញាក់ផ្អើលតែម្តង។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Ly Meng បានខមិនថា «ដាក់ទៅបង ខ្ញុំក៏ជួបដែរកន្លែងនិង ផ្លូវ271 កុំអោយធ្វើបាបគេថ្ងៃក្រោយ»។ រីឯគណនីម្នាក់ទៀតឈ្មោះ Chan Vathanor បានបញ្ចេញថា «ខ្ញុំទើបធ្វើម៉ូតូនៅកន្លែងហ្នឹងហើយតើ យាយពីថាអោយយើងដូនេះនោះអត់ឈប់ ម្ចាស់គេមិនចង់ តែទាដូររហូត»។ រីឯគណនីហ្វេសប៊ុកឈ្មោះ Ngeang Visal ក៏បានបញ្ចេញដែរថា «ជាងហ្នឹងហើយម៉ូតូអត់ធ្លាយផងអោយបាញ់កាវ»។ ខណៈគណនីហ្វេសប៊ុកឈ្មោះ ដុក សុវណ្ណ ឌី ក៏បានឲ្យដឹងទាំងហួសចិត្តថា «សំណាងហើយអាក្អូនបើ3ឆ្នាំមុនវិញចប់» ដែលមានន័យថា ជាងនី ផ្លូវ271 នេះរកស៊ីគំនិតខូចបែបនេះ តាំងពីយូរណាស់មកហើយ!៕





