Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាននគរបាលស្រុកស្នួល​ ៖ បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ​ Gold City ក្នុងស្រុកស្នួល​​ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម​ និងជំរិតទារប្រាក់ ១៥០០០ដុល្លារ

ស្រុកស្នួល ៖ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកស្នួល​ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបង្ហាញព័ត៌មានលម្អិតជុំវិញករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ​ Gold City ក្នុងស្រុកស្នួល​ ខេត្តក្រចេះ​ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម​ និងជំរិតទារប្រាក់ ១៥០០០ដុល្លារ»​ ។

អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនអ្នកនិយមតាម ដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ ពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥០០០ដុល្លារ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណី មានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបាន ព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជា មកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក។

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ខាងលើ មុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង ០៣នាក់ ក៏ បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឲ្យពួកគេទាំង ០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។

ចំពោះជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី