Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! មនុស្សមួយក្រុមទាំងក្មេងចាស់នាំគ្នា «បើកមាត់ចំហរ» លើផ្លូវមាត់ទន្លេ មិនដឹងកំពុងតាំងសមាធិអ្វី?

ប្រព័ន្ធផ្សព្វផ្សាយសង្គម តែងតែជាប្រភពនៃនិន្នាការចម្លែកៗជាច្រើន ហើយពេលខ្លះសកម្មភាពមួយចំនួន អាចធ្វើឱ្យមានការភ័ន្តច្រឡំចំពោះអ្នកដែលឃើញពួកគេ។

តួយ៉ាង រូបភាពទាំងនេះ បានបង្ហាញពីមនុស្សមួយក្រុមឈរបើកមាត់ចំហរ លើដងផ្លូវមាត់ទន្លេ ដោយមានសាច់ញាតិ និងមិត្តភក្តិជាអ្នកថត ហើយក៏មានមនុស្សរាប់សិបនាក់ផ្សេងទៀត បាននាំគ្នាធ្វើរឿងដូចគ្នានេះ ដែលបង្កើតបរិយាកាសមានភាពរស់រវើក និងចម្លែកគួរឲ្យភ្ញាក់ផ្អើល។

ក្រោយរូបភាព​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​បញ្ចេញនៅលើអ៊ីនធើរណែត មហាជន​ជា​ច្រើន​បាន​ចាប់​អារម្មណ៍យ៉ាងខ្លាំង។ អ្នកខ្លះឆ្ងល់ថា តើក្រុមនេះកំពុងធ្វើអ្វី ខណៈអ្នកផ្សេងទៀត បានបញ្ចេញមតិថា “ប្រហែលជាសកម្មភាពស្រដៀងនឹងការថតរូបរូបសំណាក Merlion ដ៏ល្បីល្បាញនៅប្រទេសសិង្ហបុរី”, “លើកទីមួយហើយដែលខ្ញុំទៅសិង្ហបុរី ខ្ញុំឃើញមនុស្សបើកមាត់នៅក្បែររូបសំណាក Merlion! ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​មិន​ដែល​មាន​ភាព​ក្លាហាន​បើក​មាត់​បែបនេះ​នោះ​ទេ ព្រោះមើលទៅដូចជាមនុស្សឆ្គួតអ៊ីចឹង!”។

ក្រោយមក គេបានរកឃើញអាថ៌កំបាំងនៅពីក្រោយរូបភាពឃ្លីបខាងលើនេះ វាគឺជានិន្នាការ “រថភ្លើងត្រូវបានលេប” ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសចិន។

និន្នាការនេះមានប្រភពចេញពីស្ថាបត្យកម្មតែមួយគត់នៃស្ថានីយ៍ Liziba នៅលើរថភ្លើងក្រោមដី របស់ទីក្រុង Chongqing ដែលត្រូវបានរួមបញ្ចូលជាមួយអគារផ្ទះល្វែង ១៩ ជាន់ វាមើលទៅដូចជារថភ្លើងត្រូវបានលេបចូលដោយអគារនេះពីចម្ងាយ។

ជាក់ស្តែង ថ្មីៗនេះ មានក្មេងជំទង់ជាច្រើនបានឆ្លៀតយកប្រយោជន៍ពីរឿងនេះ ដោយឈរបើកមាត់ បង្កើតរូបភាព និងវីដេអូចម្លែកៗ ហាក់ដូចជារថភ្លើងកំពុងរត់ចូលមាត់ ហើយលេបវាចូល ឬពួកគេមានកាយវិការទាក់ទងជាមួយរថភ្លើង ដូចជាដាក់រថភ្លើងចូលទៅក្នុងដៃអាវ លើកដៃជាដើម ដែលធ្វើឱ្យកន្លែងនេះជាកន្លែងមានមនុស្សច្រើនមកលេងកម្សាន្តដូចបានឃើញក្នុងឃ្លីប៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>