Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លាន់​ដ៏​ធំ ក៏​ចេះ​ពុល​ឡាន​… ចង្អោរ​ចេញ​ត្រកួត​ប្រវែង ១,៥ ម៉ែត្រ​

spot_img

​សាក្សី​១ បាន​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា ៖ “​ពោល​ខ្ញុំ​នឹកឃើញ​ម្តងៗ វា​ដូចជា​សុបិន្ត ក៏​អាក្រក់​មួយ​” អីចឹង​។​

​ភ្នាក់ងារ​សង្គ្រោះ​ត្រូវបាន​គេ​ហៅ​មកឲ្យ​ជួយ​គ្រាពល​រដ្ឋ បានឃើញ​ថ្លាន់​យ៉ាង​ធំ​១​ក្បាល ក្នុង​ទីលាន​ក្រៅ​ផ្ទះ​របស់​ខ្លួន​នា​ខេត្ត Samut Songkram នៅ​ថ្ងៃ​ទី ២០/១១​។​

ថ្លាន់​មាន​ប្រវែង​ដល់​ទៅ 5m

​តាម The sun ភ្នាក់ងារ​សង្គ្រោះបាន​ចាប់ទាញ​ថ្លាន់​១​ក្បាល​នេះ ឡើង​រថយន្ត​ដើម្បី​នាំ​យក​វា​ទៅ​ព្រលែង​ក្នុង​ធម្មជាតិ​វិញ​។ ប៉ុន្តែ​គ្រា​រថយន្ត​បើក​ចេញ​ទៅ​ប្រហែល​ដោយសារ​រលាក់​ពេក ធ្វើឲ្យ​វា​ទ្រាំលែងបាន ក៏​ក្អួត​ចេញ​ត្រកួត​១​ក្បាល មាន​ទម្ងន់​ដល់​ទៅ 15kg​។​

​ត្រកួត​ប្រវែង 1,5m បាន​ត្រូវ​ក្អែរ​ចេញ​បន្តិច​ម្តងៗ ពី​មាត់​ថ្លា​ន់ ហើយ​ភ្នាក់ងារ​សង្គ្រោះ បាន​ប្រើ​ទូរស័ព្ទ ដើម្បី​ថត​ទុក​រាយការណ៍​។​

​បុគ្គលិក​សង្គ្រោះ​យក​ថ្លាន់​ដាក់​ឡើង​រថយន្ត​

​អ្នក​ប្រទះឃើញ​ថ្លា​ន់​១​ក្បាល​ឈ្មោះ Uraiwan Konhasuk អាយុ ៤៣​ឆ្នាំ ប្រាប់ថា ៖ “​ខ្ញុំ​កំពុង​ហាលអាវ​នៅ​ទីធ្លា​ក្រោយ​ផ្ទះ ក៏​ប្រទះឃើញ​ថ្លាន់​ដ៏​ធំ​១​ក្បាល​នេះ​។ ខ្ញុំ​ពិតជា​ភ័យ​ព្រោះ​ទំហំ​របស់​វា រួច​ក៏​រត់​ចូល​ក្នុង​ផ្ទះ​ដើម្បី​ហៅ​ទូរស័ព្ទ​ទៅកាន់​ភ្នាក់ងារ​សង្គ្រោះ​។​

​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ មាន​សត្វព្រៃ​ច្រើន តែ​ខ្ញុំ​ពុំ​ធ្លាប់​គិតថា មាន​ថ្លាន់​ធំ​បែប​នេះ​ទេ​។ វា​ដូចជា​សុបិន្ត​ដ៏​អាក្រក់​១ រាល់​ពេល​ខ្ញុំ​នឹកឃើញ​។ គួរ​ឲ្យ​ខ្ពើម​ណាស់​។ ខ្ញុំ​សង្ឃឹមថា ពុំ​មាន​ថ្លាន់​ដូចនេះ​វិល​មក​ទៀត​ទេ​។​

ថ្លាន់​ពុល​ឡាន ក្អែរ​ចេញ​ត្រកួត​យ៉ាង​ធំ​

​ភ្នាក់ងារ​សង្គ្រោះ ៥​រូប បាន​មាន​វត្តមាន​ដើម្បី​ចាប់​ថ្លា​ន់​។ លោក Manop Chanarit អ្នក​ថត​វីដេអូ ពោលថា ៖ “​ថ្លាន់​នេះ​ពិតជា​កាច​ណាស់​។ ពួក​ខ្ញុំ​ដឹងថា វា​បាន​ស៊ី​អ្វី​ហើយ តែ​ពុំ​ដឹង​ពិតប្រាកដ​ថា ជា​អ្វី​នោះទេ​។​

“​អ្នក​ទាំង​អស់​សុទ្ធសឹង​ភ្ញាក់ផ្អើល ខ្ញុំ​ជា​អ្នក​ថត​ក៏​ពុំ​ជឿ​លើ​អ្វី​ដែល​បានឃើញ​”​។ “​ត្រកួត​ប្រវែង​ជាង​១​ម៉ែត្រ រីឯ​ថ្លាន់​ប្រវែង 5m ។ ថ្លាន់​ត្រូវបាន​ព្រ​លែងឲ្យ​ចូលព្រៃ អភ័ព្វ​តែ​ត្រ​កួត វា​បាន​ងាប់​ទៅហើយ​៕

 

spot_img
×