Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​រដ្ឋបាល​ត្រួតពិនិត្យ តាម​ផ្ទះសំណាក់ ឃាត់ខ្លួន​ក្រុម​គ្រឿងញៀន​បាន​១១​នាក់​

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ ប៉ុស្តិ​អាជ្ញាធរ​ខណ្ឌ សង្កាត់ បើក​ប្រតិបត្តិការ​ចុះ​រដ្ឋបាល ធ្វើការ​ត្រួតពិនិត្យ តាម​ផ្ទះសំណាក់​៣​ដុល្លារ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រក​ឃើញ​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១១​នាក់ ស្រី​៣​នាក់ ដែល​កំពុង​ពពាក់ពពូន​គ្នា សង្ងំ​ជក់​គ្រឿងញៀន ដកហូត​បាន​ថ្នាំញៀន និង​សម្ភារៈ ឧបករណ៍​ជក់ មួយចំនួន រួម​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ផងដែរ ។ កម្លាំង​ប្រតិបត្តិការ​ខាងលើ​នេះ​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​កញ្ញា​ឆ្នាំ​២០១៨ បន្ទាប់​ពី មើលឃើញ​នៅ​តំបន់ ម្តុំ​ផ្ទះសំណាក់​៣​ដុល្លា​រ​ខាងលើ ជា​ចំណុច​ស្មុគស្មាញ ច្រើនតែក្រុម​ប្រើប្រាស់ និង​ជួញដូរ​ចូល​ទៅ​ជួល​និង​ធ្វើ​សកម្មភាព ។​

សមត្ថកិច្ច​បានឲ្យដឹងថា កម្លាំង​ដឹកនាំ​ដោយ លោក វរ​សេនី​ត្រី មន វុធី អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ចូលរួម​ពី​លោក កែវ សុភា អភិបាលរង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​ចុះ​ត្រួតពិនិត្យ ផ្ទះសំណាក់ គីម ហេង ឃាត់ខ្លួន​បាន ជនសង្ស័យ​៩​នាក់ ស្រី​៣​នាក់ ឧបករណ៍​ជក់​គ្រឿងញៀន ដាវ មួ​យ​ដើម ថ្នាំញៀន​២​កញ្ចប់​ធំ ហើយ​បន្ត​ទៅ​ត្រួតពិនិត្យ ផ្ទះសំណាក់ យុ​ី​ហោ ភារុន ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ បន្ថែមទៀត ។​

​សមត្ថកិច្ច​បន្តថា​៖​ជនសង្ស័យ​ទាំង​១១​នាក់ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​បន្ត​នីតិវិធី ដោយឡែក ម្ចាស់ផ្ទះ​ជួល​ទាំង​២​ផ្ទះ បាន​គេចខ្លួន​បាត់​អស់ ៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

 

×