Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ប្រឌិតរឿងថា ត្រូវជនសង្ស័យមួយក្រុមប្លន់ , តាមពិត យកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ យកលុយសងអង្គការ ដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការនៅក្នុងរោងចក្រ

កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូនសាធារណជនទៅនឹងករណីបុរសម្នាក់ថា ត្រូវបានជនសង្ស័យមួយក្រុម (ប្លន់) យកប្រាក់ដុល្លារចំនួន៦០០ដុល្លារ ប្រាក់រៀលចំនួន១៦ម៉ឺនរៀល ខ្សែក និងចិញ្ចៀន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មកត្រូវបានបណ្តាញសារព័ត៌មានយកមកចុះផ្សាយជាបន្តបន្ទាប់។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ និងសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវករណីនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានឱ្យដឹងថា បុរសឈ្មោះ សុខ មករា បានប្រឌិតរឿង ថា មានករណីចោរប្លន់ លើខ្លួន ហើយមូលហេតុនៃការប្រឌិតរឿងនេះ តាមការបំភ្លឺរបស់ឈ្មោះ សុខ មករា បានឱ្យដឹងថា៖
មូលហេតុដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការនៅក្នុងរោងចក្រ ចំនួន៥៨០ដុល្លា ហើយមិត្តភក្តិមិនសងអង្គការ គេចខ្លួនទៅរស់នៅប្រទេសថៃ ទើបខ្លួនគ្មានប្រាក់ ទើបយកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ បានប្រាក់ចំនួន៤០០ដុល្លារបូកជាមួយប្រាក់បងស្រីចំនួន២០០ដុល្លារ ផ្ញើឱ្យយកទៅបង់ធនាគារ យកទៅសងអង្គការ រួចនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង១៣និង០០នាទី ខ្លូនបានជិះម៉ូតូមករកទិញអីហូបនៅក្រុងតាខ្មៅ រហូតដល់ម៉ោង១៨និង៥០នាទី ទើបជិះម៉ូតូតាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅផ្ទះជួលនៅភូមិឬស្សីស្រុកវិញ ក៏ប្រឌិតរឿងភូតកុហកអ្នកសារព័ត៌មាន ថា មានជនសង្ស័យមួយក្រុមមានគ្នាចំនួន០៦នាក់ ភេទប្រុសជិះម៉ូតូចំនួន០៣គ្រឿង និងអ្នកជិះពីក្រោយបានយកកាំបិតចុងស្រួចមកភ្ជង់ចំក្បាលពោះរបស់ខ្លួន ហើយគំរាមឱ្យដកប្រាក់ចេញពីក្នុងកាបូប ប្រាក់ដុល្លារចំនួន៦០០ដុល្លា ប្រាក់រៀលចំនួន១៦ម៉ឺនរៀល ដោះខ្សែក និងដោះចិញ្ចៀន ទៅយកឱ្យក្រុមជនសង្ស័យទាំងនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកសាងសំណុំចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Processed with MOLDIV
Processed with MOLDIV