នៅវេលាម៉ោង ១៦និង៣៧នាទី នាតំបន់ Oxford Circus ជាមជ្ឈមណ្ឌលលក់ដូរអ៊ូរអរមួយកណ្តាលរដ្ឋធានីឡុងដុង ប្រទេសអស់គ្លេស កើតមានការផ្ទុះអាវុធចំថ្ងៃសុក្រ “ខ្មៅ” ទី២៤/១១ ចំពេលដែលមនុស្សជាច្រើនកំពុងសំរុកទៅទិញទំនិញ។
បន្ទាប់ពីស្នូរអាវុធផ្ទុះមនុស្សម្នានាំគ្នារត់ឆ្លេរឆ្លាតាមផ្លូវ Oxford Circus ស្របពេលដែលប៉ូលិសក៏មានវត្តមានភ្លាមៗនៅកន្លែងកើតហេតុ និងហ៊ុមព័ទ្ធរុករកចាប់ខ្លួនភេរវករ។
គិតត្រឹមខណៈពេលនេះ ប៉ូលិសអង់គ្លេស ទើបតែប្រកាសយ៉ាងខ្លីថា “គ្រប់ហេតុការណ៍បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេត”។
កងកម្លាំងសន្តិសុខក៏បានឲ្យដឹងថា ពុំមានអ្នកស្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែពួកគេពុំទាន់រកឃើញជនបន្ទុះអាវុធ។
ស្របពេលគ្នានោះប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសឲ្យដឹងថា មានអ្នករបួស ៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ពេលនេះប៉ូលិសប្រដាប់អាវុធត្រូវបានពង្រាយពេញក្នុងតំបន់ Oxford Circus មនុស្សរាប់រយនាក់។
ស្ថានីយ៍រថភ្លើងក្រោមដី២គឺ Oxford Circus និងផនស្ទ្រីក ត្រូវបានបិទទ្វារ
ប៉ូលិសដាស់តឿនឲ្យមនុស្សទាំងឡាយដែលកំពុងស្ថិតនៅតាមដងវិថីឲ្យចូលទៅក្នុងអគារ
មុននោះកាសែត Daily Mail បានចុះផ្សាយព័ត៌មានពីករណីផ្ទុះអាវុធមួយកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដី Oxford Circus ហើយប៉ូលិសក្រុងឡុងឲ្យដឹងថា គេកំពុងដោះស្រាយរឿងរ៉ាវមួយ “អាចទាក់ទងដល់ភេរវកម្ម”។