រូបភាពនៃសកម្មភាពដ៏ចម្លែករបស់ក្មេងប្រុសស្រីជំទង់ៗ ដែលត្រូវបានដឹងថា ជាសិស្សវិទ្យាល័យមួយនៅក្នុងខេត្ត Phatthalung (ថៃ) បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនេះ ត្រូវបានបញ្ចេញនៅលើទំព័រហ្វេសប៊ុក ANTI SOTUS កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។
ក្មេងប្រុសស្រីទាំងនោះ ត្រូវបានដឹងថា ពួកគេម្នាក់ៗត្រូវបានលាបនៅលើក្បាល ជាមួយថ្នាំលាបពណ៌ឡើងស្រមិះស្រមុះ ខណៈភ្នែករបស់ពួកគេត្រូវបានចងបិទ ។ លើសពីនេះ ពួកគេមួយចំនួន ក៏ត្រូវបានបញ្ជាឲ្យក្រាបគោរពទៅនឹងដី ។
មានមតិខមិនជាច្រើនបានលើកឡើង បន្ទាប់ពីរូបភាពទាំងនេះត្រូវបានបញ្ចេញ ។ មួយចំនួននៃពួកគេ បាននិយាយថា នេះគឺជាល្បែងប្រជាប្រិយដ៏ពុំសមរម្យមួយ ដែលមិនគួរឲ្យកើតមាននៅក្នុងសង្គម ។
ទោះជាយ៉ាងណា ល្បែងរបស់ក្មេងៗដែលបង្កឲ្យមានការរិះគន់នេះ ពុំត្រូវបានបញ្ចេញឲ្យដឹង អំពីអត្ថន័យរបស់វានោះទេ ៕ ចន្ទី