Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កំពូល​វិចិត្រករ​មែន​! គូររូប​លើ​បន្ទះ​ក្តារ ដែល​មើលទៅ​ដូច​របស់​ពិត​ទាំងស្រុង​ (វីដេអូ)

​វិចិត្រករ​សិង្ហ​បុរី​ម្នាក់​ឈ្មោះ Ivan Hoo បាន​ទទួល​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក ដោយ​តែ​ស្នាដៃ​គូរ​​ស្នាដៃ​គ្មាន​ពីរ និង​ឥតខ្ជោះ​។​

​ដោយ​គ្រាន់តែ​ប្រើ​ខ្មៅ​ដៃ​ទឹក និង​ទឹក​ពណ៌ វិចិត្រករ​រូបនេះ អាចបង្កើត​រូបភាព​បាន ដោយ​មើលទៅ​ ​ដូច​ជា​របស់​ពិត​ស្ទើរ​ទាំងស្រុង​។ ស្នាដៃ​គ្មាន​ពីរ​របស់​លោក ត្រូវបានគេទទួលស្គាល់​ជុំវិញ​ពិភពលោក​។​

​លោក Hoo គូររូប​នៅលើ​ក្តារ ដែល​ធ្វើឲ្យ​ការច្នៃប្រឌិត​របស់​លោក​នេះ​មាន​តែ​មួយ ហើយ​រូប​ដែល​គាត់​​គូរ​មើលទៅ​ហាក់ដូចជា​រូបភាព​ពិត និង​មាន​ភាពរស់រវើក​។​

​ដូចជា​រូប​ឆ្មា​ជាដើម ប្រសិន​មិន​ប្រាប់ថា​ជា​ផ្ទាំងគំនូរ​ទេ យើង​គ្រប់គ្នា​ប្រាកដជា​មាន​ការយល់​ស្រ​ឡំ​។​ ជាងគំនូរ​រូបនោះ​បានឲ្យដឹងថា គាត់​តែងតែ​ចូលចិត្ត​បង្កើត​រូបភាព​សិល្បៈ​ដែល​ទាក់ទាញ​ភ្នែក និង​ចិត្ត​របស់​អ្នកមើល​។​

​លោក​ថា ដោយសារ​គូររូប​លើ​ក្តារ វា​អាច​ធ្វើឲ្យ​រូប​លោក​បង្កើត​អ្វីៗ​បាន​ស្ទើរតែ​ដូច​របស់​ពិត​៕ សុភ័ក្ត្រ

  

​ប្រភព​៖ Good Times​

×