ភ្នំពេញ ៖ បន្ទាប់ពីករណី មានជនបរទេស២នាក់ប្តីប្រពន្ធ ធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលើ។ បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សួរនាំដំណើររឿងនិងជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕រក្សាសិទ្ធដោយ៖សុទ្ធលី



