Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅម្តុំមហោស្រពក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥នេះ ថា នៅម្តុំមហោស្រព ស្ថិតក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ដោយកម្លាំងសមត្ថកិច្ច ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តការ បង្ក្រាបមុខសញ្ញាក្រុមជនសង្ស័យ ប្រព្រឹត្ដបទល្មើស ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ក្នុងប្រតិបត្តិខាងលើ មិនបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្ដិ និង អ្នករងរបួសប្ញប៉ះពាល់អាយុជីវិតមនុស្សឡើយឡើយ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបន្ថែមឱ្យដឹងថា ចំពោះព័ត៌មានលំអិត សូមជូនពេលក្រោយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី