Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យKV ចាប់ដៃគូជាមួយរដ្ឋបាលខេត្តកំពង់ចាម-ត្បូងឃ្មុំបង្កើតមណ្ឌលព្យាបាលដល់អ្នកញៀនគ្រឿងញៀន

ខេត្តកំពង់ចាម-ត្បូងឃ្មុំ: “សូមអភិបាលខេត្តកំពង់ចាមនិងអភិបាលខេត្តត្បូងឃ្មុំ ធ្វើយ៉ាងណានាំគ្នាគាំទ្រដោយយកអ្នកញៀនគ្រឿងញៀនឲ្យមកទទួលយកសេវានៅមន្ទីរពេទ្យKV” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធអគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍នៅក្នុងពិធីចុះMOUដោយធ្វើឡើងនាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យKV ស្ថិតនៅឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ។ជាមួយនោះអាជ្ញាធរខេត្តទាំងពីរផ្ដេជ្ញាប្រឹងប្រែងប្រមូលអ្នកញៀនគ្រឿងញៀន ឱ្យមកទទួលយកសេវានៅកន្លែងនេះឲ្យបានផុលផុស។

ឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលមានប្រសាសន៍ដោយលើកឡើងថា: មន្ទីរពេទ្យKV ដែលបានទទួលសេវាព្យាបាលជំងឺមកពីគ្រប់ទិសទីក្នុងនោះមាននៅកំពង់ចាម ត្បូងឃ្មុំក្រចេះនិងភូមិភាគឥសាន្ត ជាមួយនឹងគ្រូពេទ្យដែលមានពហុជំនាញក្នុងការព្យាបាលជំងឺធ្វើឲ្យពលរដ្ឋមានការជឿជាក់។ ហើយមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមនិងត្បូងឃ្មុំគឺទទួលយកអ្នកញៀនថ្នាំមកសម្រាកបន្សាបគ្រឿងញៀននៅទីនេះដែលកំពុងដំណើរការ ប្រយោជន៍ធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាពគ្មានគ្រឿងញៀន។ ជាមួយនឹងមន្ទីរពេទ្យស្ថិតនៅលើធំទូលាយផ្ទៃដីប្រមាណជិត២០ហិកតាធំទូលាយ មានស្រះទឹកតារាងបាល់ទាត់ តារាងបាល់ទះ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ដោយគូសបញ្ជាក់ថា វិធានការបន្សាបដល់អ្នកដែលញៀនគ្រឿងញៀននេះគឺមានគោលបំណងធំបំផុត្រក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យKV ជាមួយនោះការបង្ក្រាបគ្រឿងញៀនជនដែលស្ថិតក្នុងកម្រិតបឋមគឺមិនត្រូវឱ្យត្រឡប់ទៅសហគមន៍វិញទេ ចាំបាច់ត្រូវតែមានការសន្យាជាមួយអាណាព្យាបាលដើម្បីនាំកូនមកកាន់មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទានៅទីនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តថា អ្វីដែលយើងចង់បានក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅតាមបណ្ដាស្រុកនានាធ្វើយ៉ាងណាបង្ក្រាបបានហើយ ត្រូវនាំអ្នកមានមកបន្សាបគ្រឿងញៀននៅទីនេះសំដៅធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ តាមការចុះមកពិនិត្យផ្ទាល់ឃើញថាមន្ទីរពេទ្យមួយនេះមានលក្ខណៈស្តង់ដាអាចទទួលយកបាន។ដូច្នេះបើមានមន្ត្រីនៅក្នុងអង្គភាពណាមួយរកឃើញនៅសារធាតុញៀនត្រូវតែនាំមកបន្សាបនៅមន្ទីរពេទ្យKV
ឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងកុំឲ្យមានការលំបាកដល់ខ្លួនឯងនិងក្រុមគ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធអគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ដោយលើកឡើងថា រូបលោកសូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំជាមួយនឹងមន្ទីរពេទ្យKV
វាមានលទ្ធភាពទទួលសេវាព្យាបាលអ្នកញៀនគ្រឿងញៀន។ នៅក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះលើកលទ្ធភាពទូលាយឲ្យអាជ្ញាធរបង្ខំឲ្យអ្នកប្រើប្រាស់គ្រឿងញៀនឬក៏ស្ថាប័នតំណាងអយ្យការអមសាលាដំបូងខេត្ត
ក្នុងការបញ្ជូនជនរងគ្រោះដោយថ្នាំញៀនឲ្យមកទទួលយកសេវានៅទីនេះ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី