Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យមានវិបត្តិផ្លូវចិត្ត លោកមេប៉ុស្តិ៍នករបាលរការកណ្ដាលបានយកកាំភ្លើងអាកាស្វាយបត់បាញ់សម្លាប់ខ្លួន

ខេត្តក្រចេះ : លោកមេប៉ុស្តិ៍នករបាលរការកណ្ដាលបានបាញ់សម្លាប់ខ្លួនដោយកាំភ្លើងអាកាស្វាយបត់ នៅក្នុងបរិវេណប៉ុស្តិ៍កាលពីវេលាម៉ោង៣ទៀបភ្លឺនៅព្រឹកថ្ងៃទី 15 ខែមីនាឆ្នាំ 2025 នៅក្នុងសង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ គាន ម៉ានិល ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ មុខងារ នាយប៉ុស្តិ៍ ។

សេចក្តីរាយការបឋមឲ្យដឹងទៀតថា នៅវេលាទៀបភ្លឺថ្ងៃខែខាងលើ មន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ រស់នៅភូមិរកាកណ្តាល ទី១ មានការភ្ញាក់ផ្អើលដោយឮសូរសម្លេងផ្ទុះគ្រាប់កាំភ្លើង នៅប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ដែលមានទីតាំងនៅខាងលិចជាប់របងមណ្ឌលសុខភាពភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុង. ខេត្តក្រចេះ ខណៈពេលគេស្ទុះចេញទៅមើល ស្រាប់តែស្រឡាំងកាំងគ្រាប់គ្នា លោកនាយប៉ុស្តិ៍ បញ្ចប់ជីវិតដោយដេកឱបកាំភ្លើងអាកាក្នុងថ្លុកឈាម ។

ក្រោយកើតហេតុនៅព្រឹកថ្ងៃដដែលនោះ គេបានឃើញសមត្ថកិច្ចបង្កើតគណៈកម្មការចម្រុះមួយ ថ្នាក់ខេត្ត ស្រុក និងមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសព ដោយមានការបំភ្លឺពីសាក្សីដឹងឮប្រយោលមុនកើតហេតុ បានអះអាងថា លោក នាយប៉ុស្តិ៍ ដាច់ចិត្តបញ្ចប់ជីវិត ពិតជាមានវិបត្តិផ្លូវចិត្ត ប្រាកដមែន ។ ប៉ុន្តែវិបត្តិផ្លូវចិត្តរបស់លោកនាយប៉ុស្តិ៍ ដែលឈានទៅដល់កម្រិ តយ៉ាងធ្ងន់ធ្ងរ ប្រើកាំភ្លើងអាកាបាញ់ប្រហារសម្លាប់ខ្លួនឯងនោះ ពុំមានអ្នកណាម្នាក់ដឹងមូលហេតុច្បាស់លាស់ឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី