Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ខូចខាតសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង ស្ថិតនៅសង្កាត់កំបូល

ភ្នំពេញ ៖ នៅវេលាម៉ោង១៩:៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុច ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ស្ថិតនៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង។
នៅវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២០ ឡាន ស្មើនឹង ៥៥០ម៉ែត្រគូប ។
ដោយឡែក ចំពោះដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ប៉ុន្ដែនៅក្នុងប្រតិបត្តិការសង្គ្រោះនេះ បានបណ្ដាលឲ្យនាយរងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានរងគ្រោះថ្នាក់ដោយសារការបំពេញតួនាទីសង្គ្រោះផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី