ភ្នំពេញ : នៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY រដ្ឋមន្ត្រី ការបរទេស សមាហរណកម្មតំបន់ និងប្រជាជនគូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ប្រាក់ សុខុន និងសមភាគីតូហ្គោ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និង ប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងនឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន ផងដែរ។
ដំណើរទស្សនកិច្ចនេះ កើតមានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតូហ្គោ។ វាជាឱកាសល្អ សម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីវិស័យនានា ដែលមានសក្តានុពលសម្រាប់ធ្វើកិច្ចសហ ប្រតិបត្តិការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

