Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនសិស្ស​ម្នាក់​ដេក​លក់​ក្នុង​ថ្នាក់ តែ​ពេល​ភ្ញាក់​ដឹងខ្លួន​វិញ ចាប់​កៅអី​យក​មក​ស្ពាយ​ធ្វើ​មិនដឹង ព្រោះ​ស្មានតែ​ជាកា​តាប​ (វីដេអូ)

spot_img

​ពួកយើង​ទាំងអស់គ្នា​ដឹង​ស្រាប់​ហើយ​ថា ការអប់រំ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត ហេតុដូច្នេះ​ហើយ​ទើប ឪពុក​ម្តាយ​គ្រប់រូប​បាន​បញ្ជូន​កូនៗ​ពួកគេ​ទៅ​សាលារៀន​។​

​ទោះយ៉ាងណា វា​អាច​នឹង​មាន​រឿង​ប្លែកៗ​ជា​ច្រើន​កើតឡើង​ចំពោះ​ពួកគេ ដោយសារតែ​ពួកគេ​នៅ​តូច​ ​ដោយ​អ្នកខ្លះ ប្រាកដ​ជា​គេង​ក្នុង​ថ្នាក់ ខណៈ​អ្នកខ្លះ ទៀត​ប្រាកដជា​មើលគ្រូ​ពន្យល់​ទាំង​ងងុយគេង​។​

​ករណី​ប្លែក​នេះ បាន​កើតឡើង​ចំពោះ​ក្មេងប្រុស​តូច​ម្នាក់ ដែល​ធ្វើឲ្យ​គ្រប់​គ្នា​ពិបាក​ទប់​សំណើច ចំពោះ​ទង្វើ​របស់​គេ​។​

​បើ​តាម​វីដេអូ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម និង​មាន​ការ​ចែកចាយ​ជាច្រើន បានបង្ហាញ​ថា មាន​ក្មេងប្រុស​ម្នាក់​កំពុង​គេង​លង់លក់​ក្នុង​ថ្នាក់រៀន ខណៈ​កូនសិស្ស​ផ្សេងៗ​ទំនង​ទៅ​ចេញ​តម្រង់ជួរ​ដើម្បី​ទៅផ្ទះ​។​

​នៅពេល​ឃើញ​កូន​កំពុង​គេង​បែប​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ទំនង​ជា​ម្តាយ បាន​មក​រៀបចំ​ប្រដាប់ប្រដា​រ​កូន​គាត់​ដាក់​ក្នុង​កាតា​ប​។ នៅ​ពេល​ស្ត្រី​ជា​ម្តាយ​កំពុង​រៀបចំ​សៀវភៅ និង​ប្រដាប់ប្រដារ ស្រាប់តែ​ក្មេង​​ប្រុស​ម្នាក់​នោះ​ភ្ញាក់​ដឹងខ្លួន​ឡើង និង​ចាប់ទាញ​កៅ​មួយ​នៅ​ក្បែរ​ខ្លួន យក​មក​ស្ពាយ​ធ្វើ​មិនដឹង ដែល​ក្មេង​ប្រុស​នោះ​ប្រហែល​គិតថា​ជា​កាតា​ប​ខ្លួន​ហើយ​។​

​ឃើញ​សកម្មភាព​ប្លែក របស់​កូន​សិស្ស​ម្នាក់​នោះ ម្តាយ​របស់​គេ ព្រមទាំង​អ្នកគ្រូ និង​លោកគ្រូ ហាក់​ទប់​សំណើច​មិនបាន​។ ចង់ដឹង កូនសិស្ស​នោះ ធ្វើ​រឿង​ប្លែក​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖

​ប្រភព​៖ Trends Zilla

spot_img
×