បន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញត្រួតពិនិត្យកម្លាំង និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ និងបណ្តាអង្គភាពចំណុះកងពល ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការរង នាយសេនាធិការ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







