ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើសេចក្ដីព្រាង «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិសម្រាប់រាជរដ្ឋាភិបាលនីតីកាលទី៧ នៃរដ្ឋសភា» ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី អញ្ជើញមកពីក្រសួងនានា ដែលជាសមាសភាពនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ មុនដាក់ឆ្លងជូនគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តជាផ្លូវការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














