Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត សាស្រ្តាចារ្យម្នាក់ ទម្លាយអាថ៌កំបាំងពីក្រោយ «ព្រះសង្ឃអង្គុយលើខ្ទះក្តៅ» ភ្លើងឆេះសន្ធោសន្ធៅដ៏អស្ចារ្យ តាមពិតគឺជា…

កាលពីពេលថ្មីៗនេះ ពិភពអនឡាញបានចែករំលែកវីដេអូឃ្លីបករណីបុគ្គលស្លៀកពាក់ជាព្រះសង្ឃ អង្គុយធ្វើពិធីនៅលើខ្ទះទឹកក្តៅ ដើម្បីបង្ហាញភាពខ្លាំងពូកែអស្ចារ្យ ខណៈភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែមិនបង្កការរលាកអ្វីសោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការចែករំលែកតៗគ្នាយ៉ាងច្រើន។

តែយ៉ាងណាមិញ ក្រោយវីដេអូករណីនេះ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងជជែកវែកញែកឡើងក្តៅគគុក ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម, សាស្ត្រាចារ្យ Jessada Denduangboripant មកពីនាយកដ្ឋានជីវវិទ្យា នៃសាកលវិទ្យាល័យ Chulalongkorn ក៏បានបង្ហោះការពន្យល់លាតត្រដាងអាថ៌កំបាំងមួយនេះ នៅលើហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ថា ក្រុមនេះបានធ្វើដំណើរទៅកាន់ប្រាសាទជាច្រើន។ ប៉ុន្តែ ត្រូវបានមើលឃើញថាដូចជាការអនុវត្តល្បិចវេទមន្តតែម្តង។

សាស្ត្រាចារ្យ Jessada បានបញ្ចេញឲ្យដឹងថា អាថ៌កំបាំង គឺថាខ្ទះដែលអ្នកឃើញត្រូវបានផលិតយ៉ាងពិសេស។ វាមាន ២ ស្រទាប់ ដែលអនុញ្ញាតឱ្យកំដៅតិចពីភ្លើង ទៅដល់ស្រទាប់ទឹកនៅខាងក្នុង។ វាក៏មានយន្តការរំសាយកំដៅផងដែរ ដែលជាគែមនៃខ្ទះ ឬហៅថា បន្ទះផ្កាឈូក ដែលមានទំហំធំទូលាយ។ ជាក់ស្តែង នៅក្នុងឃ្លីប អ្នកអាចមើលឃើញថា ប្រសិនបើទឹកត្រូវសាចលើវា វានឹងក្តៅ និងពុះឡើង ប៉ុន្តែទឹកនៅក្នុងខ្ទះមិនឆ្អិនទេ។ ម្យ៉ាងទៀត ព្រះសង្ឃ​នោះអង្គុយ​លើ​ជើងទម្រ​ដែល​គេ​ប្រើ​ជា​កៅអីប៉ុណ្ណោះ។

លើសពីនេះ លោកបណ្ឌិត Jessada ក៏បានសន្និដ្ឋានដោយលើកឡើងពីវិធីសាមញ្ញមួយ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់នោះ គឺសាកល្បងប្រើទែម៉ូម៉ែត្រវាស់សីតុណ្ហភាពទឹក ដើម្បីចង់ដឹងថាតើវាពិតជាក្តៅដូចការអះអាងឬអត់៕