Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី : កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា

រាជធានីភ្នំពេញ : សម្រង់ប្រសាសន៍ និងអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

សម្រង់ប្រសាសន៍ និងអនុសាសន៍របស់សម្តេចមហាបវរធិបតី:

ទី១. ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធ ដ៏មានសារសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់ស្នូលនានា ដើម្បីកសាងមូលធន សង្គម (social capital) និង មូលធននយោបាយ (political capital) ដែលជា បុរេលក្ខខណ្ឌសម្រាប់ការស្តារ និងការអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

ទី២. ការកសាងមូលធនសង្គម គឺដើម្បីកសាងទំនាក់ទំនងល្អ រវាងប្រជាជន និង ប្រជាជន ដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយ និងក្រុម សហគមន៍ផ្សេងៗគ្នានៅក្នុងសង្គម។

ទី៣. ការកសាងមូលធននយោបាយ គឺការកសាងជំនឿទុកចិត្ត និងការប្រាស្រ័យទាក់ទង ល្អរវាងប្រជាជន និងស្ថាប័នសាធារណៈ ដែលជាតំណាងឱ្យផលប្រយោជន៍ប្រជាជន ប្រកបដោយគណនេយ្យភាព តម្លាភាព បរិយាបន្ន និងសមធម៌។

ទី៤. សមិទ្ធផលសំខាន់ៗចំនួន ៣ នៃការអនុវត្តគោលនយោបាយ នៃការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ៖

. ការពង្រឹង និងការពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន

  • ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
  • ការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅតាមមូលដ្ឋាន។

ទី៥. រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ដែលនៅកៀកជិតប្រជាពលរដ្ឋ ជាអ្នកប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង នៅថ្នាក់ក្រោម ជាតិ ជាអ្នកដឹងសុខទុក្ខ ដឹងការលំបាក និងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយក៏ជាអ្នក ដែលអាចធ្វើអន្តរាគមន៍ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបាន ឆាប់រហ័ស, ចំគោលដៅ និងមានប្រសិទ្ធភាព។

ទី៦. ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការកែទម្រង់ស្នូលផ្នែកអភិបាលកិច្ច និងមានលក្ខណៈអន្តរវិស័យ ដែលចាំបាច់ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ការកែទម្រង់ស្នូលដទៃទៀត រួមមានជាអាទិ៍៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ ព្រមទាំងការកែទម្រង់តាមវិស័យ។

ទី៧. ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាលក្ខខណ្ឌចាំបាច់នៃការកែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ទី៨. សម្តេចបវរធិបតី ឯកភាពឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាឱ្យបានល្អិតល្អន់ទាំងទៅលើលទ្ធភាព, ក្របខ័ណ្ឌពេល និងជម្រើសនានាសម្រាប់ការផ្តល់ប្រាក់សោធននិវត្តន៍ ដល់សមាជិកក្រុមប្រឹក្សាថ្នាក់ ក្រោមជាតិ ដែលបានជាប់ឆ្នោតលើសពី៣អាណត្តិឡើង និងប្រាក់លំហែមាតុភាព សម្រាប់ក្រុមប្រឹក្សាជាស្ត្រី និងការបង្កើនប្រាក់ឧបត្ថម្ភថ្នាក់ដឹកនាំភូមិ និងរាយការណ៍ ជូនរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការសិក្សា ដើម្បីពិនិត្យ និងសម្រេច។

ទី៩. សម្តេចបវរធិបតី ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោមយន្តការគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពន្លឿនការ សិក្សាជម្រើសនានា ដើម្បីកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន (Metropolitan) និងស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។

ទី១០. សម្តេចបវរធិបតី ណែនាំដល់ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលការណ៍ និងនីតិវិធី ដើម្បីអនុវត្តវិធានការ ចាំបាច់ចំនួន ២ ដូចខាងក្រោម៖

  • វិធានការទី១៖ សិក្សាលទ្ធភាពផ្តល់គោលនយោបាយលើកទឹកចិត្ត និង ផ្តល់ឱកាសតាមការស្ម័គ្រចិត្តក្នុងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈពី មន្ទីរ ក្រសួង-ស្ថាប័ន ឱ្យទៅបម្រើការងារ នៅតាមរដ្ឋបាលក្រុង ស្រុក។
  • វិធានការទី២៖ ផ្តល់ការណែនាំ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុកក្នុងការ ជ្រើសរើសបុគ្គលិកផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខតំណែងវិជ្ជាជីវៈ ដែលត្រូវការចាំបាច់ ដោយឈរលើគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌” និង គោលការណ៍ “រើសឱ្យចំ បំពេញឱ្យត្រូវ និង រក្សាឱ្យនៅ” ។

ទី១១. ក្រុមប្រឹក្សា និងគណៈអភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ត្រូវពង្រឹង ការទទួលខុសត្រូវ ប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ ធនធានឱ្យមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវ ស្របតាមលក្ខខណ្ឌ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ ។

ទី១២. សម្តេចបវរធិបតី ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្រោមយន្តការគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពន្លឿនការ សិក្សាជម្រើសនានា ដើម្បីកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលក្រុងមេត្រីប៉ូលីតែន (Metropolitan)និងស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។

ទី១០. សម្តេចបវរធិបតី ណែនាំដល់ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលការណ៍ និងនីតិវិធី ដើម្បីអនុវត្តវិធានការ ចាំបាច់ចំនួន ២ ដូចខាងក្រោម៖

  • វិធានការទី១៖ សិក្សាលទ្ធភាពផ្តល់គោលនយោបាយលើកទឹកចិត្ត និង ផ្តល់ឱកាសតាមការស្ម័គ្រចិត្តក្នុងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈពី មន្ទីរ ក្រសួង-ស្ថាប័ន ឱ្យទៅបម្រើការងារ នៅតាមរដ្ឋបាលក្រុង ស្រុក។
  • វិធានការទី២៖ ផ្តល់ការណែនាំ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុកក្នុងការ ជ្រើសរើសបុគ្គលិកផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខតំណែងវិជ្ជាជីវៈ ដែលត្រូវការចាំបាច់ ដោយឈរលើគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌” និង គោលការណ៍ “រើសឱ្យចំ បំពេញឱ្យត្រូវ និង រក្សាឱ្យនៅ” ។

ទី១១. ក្រុមប្រឹក្សា និងគណៈអភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ត្រូវពង្រឹង ការទទួលខុសត្រូវ ប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ ធនធានឱ្យមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវ ស្របតាមលក្ខខណ្ឌ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី