ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣កញ្ញានេះ បានព្យាករណ៍អាកាសធាតុ ( ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ ) ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុ រួចមក ឃើញថា ជ្រលងសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពល លើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ ដោយ ៖ កូឡាប