ភ្នំពេញ៖ ឥលូវនេះអតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែឬទូទាត់ទុកជាមុនក៏បានជាមួយដៃគូរសហការរបស់មិត្តហ្វូនបានយ៉ាងឆាប់រហ័យនិងចំណាយពេលត្រឹមតែមួយនាទីជាការស្រេច។

ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងគួរអោយកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi អោយកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូរដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖
១. ក្រុមហ៊ុន eMoney : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
២. ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App
៣. ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet
៤. ធនាគារ Canadia : អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App
៥. ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App
៦. ធនាគារLyhour: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Lyhour App
៧. ធនាគារHatha: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Hatha App

អតិថិជនគ្រាន់តែមាន App របស់ធនាគារឬក្រុមហ៊ុនទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូនកំពុងតែធ្វើការសហការជាមួយធនាគារនិងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការក៍ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងទាំងអស់គ្នាផងដែរ។
ចំពោះចម្ងល់ផ្សេងៗទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 0976 097 097ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ
https://www.facebook.com/share/1C9ahrf8gA/?mibextid=wwXIfr
និង Telegram Channel https://t.me/Metfone_WiFi