កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវរយៈពេល ៧២ ម៉ោង ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤ នាក់(មុខសញ្ញាសកម្ម) ករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ បន្ទាប់ពីក្រុមចោរបានធ្វើសកម្មភាពលើឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ កាលពីថ្ងៃទី១៥.០៣.២០២៥ វេលាម៉ោង ២៣:៥០នាទីយប់ សកម្មភាពធាក់យកម៉ូតូនៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ចន សុភីត អធិការ នគរបាលស្រុកបសេដ្ឋ និងដោយបានកិច្ចសហការពីកំលាំងនគរបាលជំនាញ និងកំលាំងអធិការដ្ឋាននគរបាលស្រុកជាប់ព្រំប្រទល់ កំលាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ ធ្វើការឃាត់មុខសញ្ញាបាន ជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាងម៉ូតូ ០២ គ្រឿង (ម៉ូតូធ្វើសកម្មភាពប្លន់០១គ្រឿង និងម៉ូតូជនរងគ្រោះ០១គ្រឿង) ។
ជនសង្ស័យទាំង ០៤ នាក់ មានឈ្មោះ ៖១/ ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ ២ /ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។៣/ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។៤/ ឈ្មោះ រុិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ដោយបានការឯកភាពពីតំណាងអយ្យការ សមត្ថ កិច្ចនគរបាលបានធ្វើការប្រគល់ម៉ូតូ ០១គ្រឿង ជូនជនរងគ្រោះដើម្បីប្រើប្រាស់វិញ រីឯមុខសញ្ញាបក្ខពួកចោរទាំង៤នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តរតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






